រូបភាព​ថ្មី​នៃ​ iPhone ទាំង​ ៣ គ្រឿង ចេញ​ឆ្នាំ​ ២០១៨ នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រូបភាព​ថ្មី​នៃ​ iPhone ទាំង​ ៣ គ្រឿង ចេញ​ឆ្នាំ​ ២០១៨ នេះ

04/06/2018
ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​នៅ​ឆ្នាំ​ ២០១៨ នេះ វិបសាយ​រុស្សី​មួយ​ឈ្មោះ​ Wylsa.com ក៏​បង្ហាញ​​​រូប​គំនូរ​បំព្រួញ​ និង Render ដែល​បង្ហាញ​ពី​រូបរាង​ iPhone ​ចេញ​ឆ្នាំ​ ២០១៨ ​នេះ។
វិបសាយ​ខាង​លើ​បាន​បញ្ចេញ​រូប​គំនូរ​បំព្រួញ​​ចំនួន​ពីរ ដោយ​មួយ​សម្រាប់​ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៦,៥ អ៊ីញ ដែល​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ និង​មួយ​ទៀត​សម្រាប់​ iPhone ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ​​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់ និង​មាន​តម្លៃ​ធូរ​ថ្លៃ។
ផ្អែក​តាម​រូប​គំនូរ​បំព្រួញ​​​ដែល​វិបសាយ​ខាង​លើ​អះអាង​ថា​ទទួល​បាន​ពី​ក្រុមហ៊ុន​ផលិត​សម្បក (Case) ឲ្យ​ដឹង​ថា​ iPhone អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ មាន​​វិមាត្រ​ ៧៧,៤១ x ១៥៧,៥៣ x ៧,៦៨ ម.ម និង មួយ​ទៀត​មាន​វិមាត្រ​ ៧៥,៧២x ១៥០,៩១ x ៨,៣២ ម.ម។
រូប​គំនូរ​បំព្រួញ​សម្រាប់​ iPhone មួយ​ម៉ូដែល​ទៀត​ដែល​ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​ មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​គេ​​ជឿ​ជាក់​ថា​វា​នឹង​មាន​រូបរាង​ដូច​គ្នា​បេះ​បិត​ទៅ​នឹង​ iPhone X ដែល​ចេញ​ឆ្នាំ​ ២០១៧។






ប្រភព៖ macrumors