គ្រោះរញ្ជួយដី​​ដ៏កក្រើក «វាយប្រហារ​​កោះ​ហាវ៉ៃ​» ទៀត​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​​ដ៏កក្រើក «វាយប្រហារ​​កោះ​ហាវ៉ៃ​» ទៀត​ហើយ!

04/06/2018
(ប៉េកាំង)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយ ដែលមានកម្រិតបង្គួរ ៥.៥រ៉ិចទ័រ បានវាយប្រហារ​នៅចំនុចមួយ មានចម្ងាយ ៥គីឡូម៉ែត្រ ពីភ្នំភ្លើងដែលធ្លាប់បាន​ផ្ទុះរួចមកហើយកាលពីខែមុន នៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
សម្រាប់​រំញ័រផែនដី​ខាង​លើនេះ បានកើតមាន​ឡើង​​នៅលើតំបន់​​​ទីទួល​តែម្តង (គឺកម្រិត -១.១៤គីឡូម៉ែត្រ ឬ ១.១៤គីឡូម៉ែត្រ​ ពីនីវ៉ូទឹកសមុទ្រ) បើយោងតាម​ការ​​ស្ទាបស្ទង់​របស់ទីភ្នាក់ងារ​​តាមដានភូមិសាស្ត្រ​​អាមេរិក USGS។ ពុំទាន់មាន​​​សេចក្តី​រាយការណ៍​ណាមួយ​បញ្ជាក់អំពីចំនួន​ជនរង​គ្រោះ ឬការ​បំផ្លិចបំផ្លាញ​​​ណាមួយ ដែល​អាចកើត​មាននោះ​​ឡើយ។
គួរបញ្ជាក់ថា កោះហាវ៉ៃនាអំឡុងដើមឆ្នាំ២០១៨នេះ ក៏ដូចជាបណ្តា​ប្រទេសមួយ​ចំនួនទៀតដែរ​ដូចជាជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងតំបន់​អាមេរិកឡាទីន​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នោះ តែងតែបានទទួល​រងគ្រោះដោយ​បន្ទុះភ្នំភ្លើង និងគ្រោះ​រញ្ជួយដី ដោយសារតែ​តំបន់នេះស្ថិត​នៅក្នុងខ្សែ​ក្រវាត់​ភ្លើង (Ring of Fire) នៃ​មហាសាគរ​ប៉ាស៊ីហ្វិក។

ដោយឡែកនៅ​ប៉ុន្មានម៉ោង​មុននេះ គ្រោះធម្មជាតិ​បន្ទុះភ្នំភ្លើងប្រទេស​ហ្គាតេម៉ាឡា បានបង្ក​ឲ្យកម្អែរភ្លើង​ហូរហៀរមក​លើ​តំបន់ដែលមានប្រជាជន​រស់នៅ និងផ្តាច់ជីវិត​មនុស្ស​ចំនួន ០៧នាក់ និង​របួសជិត ៣០០នាក់​ឯណោះ ខណៈប្រជាជន​ជាច្រើន​ត្រូវ​បានជម្លៀសខ្លួន​ ទៅរកកន្លែង​មាន​សុវត្ថិភាព៕