អ្នកចំរៀង Demarco Flamenco និង Ramos និពន្ធ និង ច្រៀងរួមគ្នា
បទចម្រៀងមានចំណងជើងជាភាសាអេស្ប៉ាញ គឺ “Otra estrella en tu corazon” ឬ មានន័យជាភាសាខ្មែរថា "តារាមួយទៀតក្នុងចិត្តអ្នក"។ទំនុកច្រៀងនោះរួមមាន៖
Come on, Spain, (តោះ អេស្ប៉ាញ) raise your voice; (បន្លឺសំលេងអ្នកឡើង) scream loudly, (ស្រែកឲ្យខ្លាំង) shout that goal. (ហ៊ោនឹងគ្រាប់បាល់) Thinking big we will achieve the best, (មានក្តីប្រាថ្នាឲ្យធំ យើងនឹងសម្រេចដោយថ្កុំថ្កើង) fighting together, towards the star with honour. (ស្រាក់ដៃរួមគ្នា ឆ្ពោះទៅកាន់តារានិករ ដោយមោទនភាព) We have to try. (យើងត្រូវជម្នះ) May La Roja shine once more. (សូមឲ្យ La Roja ជួយផ្ដល់ពន្លឺ)
រឿងមួយដ៏គួរឲ្យចាប់អារម្មណ៍អំពីអេស្ប៉ាញ គឺប្រសិនបើលោកអ្នកមើលការប្រកួត World Cup ហើយកាមេរ៉ាអូសទៅលើកីឡាករនៅពេលគោរពទង់ជាតិ នោះលោកអ្នកនឹងឃើញបបូរមាត់ពួកគេមិនកម្រើកសូម្បីបន្តិច ព្រោះពួកគេគឺជាជនជាតិអេស្ប៉ាញ។
ភ្លេងជាតិរបស់អេស្ប៉ាញ "Marcha Real ឬ ហៅតាមភាសាអង់គ្លេស Royal March" មិនមានទំនុកច្រៀងទេ តាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ ប៉ុន្តែកាលពីមុនភ្លេងជាតិអេស្ប៉ាញមានពាក្យសម្រាប់ច្រៀងប៉ុន្តែពាក្យពេចន៍ទាំងនោះត្រូវបានគិតថាជា "ហ្វាស៊ីស" ក្នុងរបបផ្តាច់ការ ម្ល៉ោះហើយសម័យក្រោយមក ទើបគេសម្រេចថាមិនឲ្យមានទំនុកច្រៀងតែម្តង។
ដោយឡែក អេស្ប៉ាញធ្លាប់លើកពាន World Cup របស់ខ្លួនតែម្តងគត់កាលពីឆ្នាំ ២០១០ ហើយក្រុមដែលលើកពាន World Cup ច្រើនជាងគេ គឺប្រទេសប្រេស៊ីល បានចំនួន៥ដង អាឡឺម៉ង់ និង អ៊ីតាលី ៤ដងដូចគ្នា អាហ្សង់ទីន និង អ៊ុយរ៉ាហ្គាយ ម្នាក់២ដង ខណៈដែលបារាំង និង អង់គ្លេស បានចំនួន១លើកដូចគ្នា គិតចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង តាំងពីឆ្នាំ ១៩៣០ តែចន្លោះពីឆ្នាំ ១៩៣៨-១៩៥០ World Cup ត្រូវអាក់ខានដោយសារសង្គ្រាមលោក៕
ប្រភព៖ Sports Keeda