អាមេរិកប្រាប់កូរ៉េខាងជើងជាថ្មី៖ កុំសង្ឃឹមថា រួចផុតពីទណ្ឌកម្ម បើមិនព្រមចោលអាវុធនុយក្លេអ៊ែរទាំងស្រុង

(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានគូសបញ្ជាក់ថា នឹងមិនមានឡើយការបន្ធូរ បន្ថយការដាក់ទណ្ឌកម្ម UN លើកូរ៉េខាងជើង រហូតទាល់តែរបបដឹកនាំកុម្មុយនិស្ដទីក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែព្រមពេលជាមួយគ្នា ប្រមុខការពារជាតិអាមេរិករូបនេះ ក៏បានព្យាករផងដែរ ពីផ្លូវស្វិតស្វាញឆ្ពោះទៅរកកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
លោក ម៉ាត់ទីស ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីបើកជំនួបត្រីភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Yong-moo និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Itsunori Onodera នៅថ្ងៃអាទិត្យនេះ នាឱកាសចូលរួមកិច្ចប្រជុំស្ដីពីសន្តិសុខ ដែលកំពុងប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី។
ថ្លែងនាឱកាសនោះ លោក ម៉ាត់ទីស បានលើកឡើងដូច្នេះថា៖ «យើងអាចព្យាករជាមុនថា អាចនឹងមានរឿងល្អ ឬក៏ផ្លូវដ៏ស្វិតស្វាញឆ្ពោះទៅរកកិច្ចចរចាក៏ថាបាន...ប៉ុន្តែយើងនៅតែរក្សាជំហរដដែល នោះគឺថាកូរ៉េខាងជើងនឹង មិនទទួលបានការបន្ធូរបន្ថយណាមួយពីការដាក់ទណ្ឌកម្ម UN ជាដាច់ខាត លុះត្រាតែទីក្រុងព្យុងយ៉ាងយល់ព្រមបោះបង់ចោលអាវុធ នុយក្លេអ៊ែរទំាងស្រុងជាមុនសិន»។
គួរបញ្ជាក់ថា កិច្ចប្រជុំស្ដីពីសន្តិសុខ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី កើតមានឡើងនៅមុនជំនួបកំពូលរវាងប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវធ្វើឡើងនៅឯប្រទេសក្នុងតំបនអាស៊ីអាគ្នេយ៍មួយនេះ នៅថ្ងៃទី១២ ខែមិថុនា នេះ៕

អាមេរិកប្រាប់កូរ៉េខាងជើងជាថ្មី៖ កុំសង្ឃឹមថា រួចផុតពីទណ្ឌកម្ម បើមិនព្រមចោលអាវុធនុយក្លេអ៊ែរទាំងស្រុង អាមេរិកប្រាប់កូរ៉េខាងជើងជាថ្មី៖ កុំសង្ឃឹមថា រួចផុតពីទណ្ឌកម្ម បើមិនព្រមចោលអាវុធនុយក្លេអ៊ែរទាំងស្រុង Reviewed by Laiheang Vobfm on 6/03/2018 Rating: 5
Powered by Blogger.