#តម្លៃ
Pixel 2 64GB ថ្មី ធូរថ្លៃជាង iPhone X 64GB។
Google បានផលិតជំនាន់ទូរសព្ទទំហំធំ ប្រើ Processor និងកាមេរ៉ាដូចគ្នានោះគឺ Pixel 2 XL ខណៈ Apple ផលិត iPhone 8 ប្រើ Processor និង កាមេរ៉ា Wide-angle ដូចនឹង iPhone X ហើយតម្លៃជិតខ្ទង់ពាន់។
#Notch (ក្បាលឆកនៅផ្នែកលើផ្ទៃខាងមុខ)
iPhone X ស្តើង និងតូចជាង តែមានអេក្រង់ធំជង ទំហំ ៥.៨ អ៊ីង បើប្រៀបនឹង អេក្រង់ទំហំ ៥ អ៊ីងរបស់ Pixel 2 បើនិយាយពីទម្ងន់វិញ iPhone X ធ្ងន់ជាង Pixel 2។
Pixel 2 មានជ្រុងកោង និង Sensor ស្កេនក្រយៅដៃខាងក្រោយ។ ពិសេស មានផ្ទៃកញ្ចក់ខាងក្រោយតូចមួយចំណិតដាក់កាមេរ៉ាផងដែរ។ អាលុយមីញ៉ូមផ្នែកក្រោមក្រោយ ងាយស្រួលកាន់ប្រើ និងមិនសូវបារម្ភ ពេលធ្លាក់។ ការសាកល្បងទម្លាក់ iPhone X ត្រឹមមួយដង បានធ្វើឲ្យកញ្ចក់ក្រោយប្រេះស្រាំ។
Apple បានជំនួសមុខងារស្កេនក្រយៅដៃ ជាមួយ FaceID ដោយទូរសព្ទ Unlock ចូលប្រើបានពេលសម្លឹងទៅអេក្រង់។ ខណៈ Pixel 2 មានប្រើមុខងារស្កេនក្រយៅដៃ ដែលមនុស្សភាគច្រើនចូលចិត្តជាង។
Speaker លើទូរសព្ទទាំងពីរ លឺ ពីរោះ ជាង Pixel និង iPhone 7, 7 Plus។
#ការសាកថ្ម និងរន្ធកាស
ទូរសព្ទទាំងពីរមិនមានរន្ធកាសនោះទេ តែអាចប្រើជាមួយ Adapter ភ្ជាប់ខ្សែកាសបាន។ Apple លក់កាស Wireless ហៅថា AirPods ខណៈ Google ផ្តល់ជម្រើស Google Buds។
#Android Oreo ដំណើរការល្អ
ការផ្លាស់ប្ដូរធំមួយ ត្រូវការពិចារណា មែនទែនទៅអាចមិនមែនតួទូរសព្ទ តែជាការប្តូរប្រព័ន្ធប្រតិបត្តិការ។ Android Oreo ដំណើរការបានយ៉ាងល្អលើ Pixel 2 ដូច iOS 11 លើ iPhone X ចឹង។
ពេលផ្លាស់ប្តូរអាចមិនបានប្រើសេវាកម្មកម្មវិធី iMessage និង FaceTime របស់ Apple ជាពិសេសបើមិត្តភក្ដិ ឬក្រុមគ្រួសារពឹងផ្អែកលើកម្មវិធីនេះ។
ទាំង Android Oreo និង iOS 11 បានផ្តល់មុខងារល្អៗ សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។
Google ផលិតទាំង Hardware និង Software ដូចនឹង Apple ដែរ ដូច្នេះការអាប់ដេតប្រព័ន្ធមានភាពទៀងទាត់ និងលឿន។
iPhone X មាន Apple Pay និង Siri ខណៈ Pixel 2 មាន Android Pay និង Google Assistant ដែលក៏អាចដំណើរការលើ iPhone ផងដែរ។ បើអ្នកប្រើ Apple Music សេវាកម្មប្រភេទនេះក៏មានប្រើលើ Android ផងដែរ។
បើធ្លាប់បានទិញកម្មវិធី ឬហ្គេមជាច្រើនលើ iOS ប្រហែលត្រូវការទិញម្តងទៀតលើ Android តែបច្ចុប្បន្នកម្មវិធីល្អៗឥតគិតថ្លៃមានប្រើច្រើន។
Google ថ្មីៗនេះបានប្រកាសចេញ Android P ជាការអាប់ដេតបន្ទាប់។ Apple អាចនឹងចេញជំនាន់ Developer ជាមុនសិនសម្រាប់ប្រព័ន្ធ iOS បន្ទាប់ នៅព្រឹត្តិការណ៍ Worldwide Developer Conference (WWDC)។
#កាមេរ៉ា
Pixel 2 មានកាមេរ៉ាក្រោយមួយគ្រាប់ តែលើ iPhone X មានពីរគ្រាប់។ ទូរសព្ទទាំងពីរ អាចផលិតរូបភាព និងវីដេអូបានយ៉ាងល្អ។ តែបើមើលទៅដូចជា Pixel 2 ថតរូបភាពបានស្អាតជាង iPhone X ដោយពឹងជំនួយពីបច្ចេកវិទ្យា AI។
ទូរសព្ទទាំងពីរមានមុខងារ Portrait Mode ដែលផ្តល់រូបភាពព្រាលក្រោយ ច្បាស់ផ្ទៃខាងមុខបានដាច់ស្អាត ស្រដៀងនឹងការថតប្រើកាមេរ៉ា DSLR ដែរ។ ត្រង់ចំណុចនេះ iPhone X ចេញលទ្ធផលបានស្អាតជាង។
កាមេរ៉ាមុខទូរសព្ទទាំងពីរ ក៏មាន Portrait Mode ដែរ។ Pixel 2 កាមេរ៉ាមុខ មុខងារ Portrait ដំណើរការល្អដូចកាមេរ៉ាក្រោយដែរ ខណៈកាមេរ៉ាមុខ iPhone X ពេលខ្លះផ្តាច់ផ្ទៃខាងក្រោយខុសប្រក្រតី។
និយាយពីវីដេអូវិញ iPhone X ស៊ីដាច់ ដោយផ្តល់គុណភាពរូបភាពច្បាស់ល្អ និងមានជម្រើសថតច្រើន។ តែមុខងារទប់លំនឹងពេលថតវីដេអូរបស់ Pixel 2 ក៏ស៊ីដាច់វិញដែរ។
#ថាមពលថ្ម និងល្បឿន Processor
Chip A11 របស់ iPhone X និង Chip Snapdragon 835 របស់ Qualcomm បំពាក់ក្នុង Pixel 2 មិនអាចបែងចែកដាច់មួយណាយឺតជាងនោះទេ។
ការសាកល្បងចាក់វីដេអូសារចុះឡើង Pixel 2 បានរយៈពេល ១៣ ម៉ោង ២៨ នាទី ខណៈ iPhone X ត្រឹម ១១ ម៉ោង ៤៥ នាទី។ នេះក៏មិនខុសគ្នាធំពេកនោះទេ អាចប្រើបានស្ទើរពេញមួយថ្ងៃ ក្រោយសាកមួយដង។
Pixel 2 មាន Connector អាចបញ្ជូនទិន្នន័យពី iPhone ចាស់ទៅទូរសព្ទ Google ថ្មីបាន ហើយបើ Space រក្សាទុករូបភាព និងវីដេអូជិតអស់ អាចប្រើ Google cloud storage របស់ Pixel 2 ជាមួយនឹងទំហំ និងតម្លៃតាមតម្រូវការ។
ទូរសព្ទនេះក៏អាចប្រើជាមួយឧបករណ៍ DayDream View អាចចូលប្រើ Content VR ពី Youtube, Netflix និងច្រើនទៀត។ មួយវិញទៀត Pixel 2 អាចប្រើកម្មវិធីប្រភេទ ARCore ជាច្រើន។
iPhone អាចប្រើកម្មវិធីប្រភេទ AR និងមាន FaceID ដែលអាចលេងសារជាលក្ខណៈ Animoji បាន។
បញ្ជាក់ដែរថា ម៉ូដែលថ្មី Pixel 3 និង Pixel 3 XL ទំនងជាអាចនឹងប្រកាសចេញនៅខែតុលា អាចពន្យារពេលរង់ចាំប្រើម៉ូដែលថ្មីចុងក្រោយបាន៕
ប្រភព៖ Cnet