Google បានសម្រេចដក Tablets ចេញពីបញ្ជីឈ្មោះប្រភេទឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ ៩ (Android P) ហើយក៏ជាតម្រុយថា ឆ្នាំក្រោយនឹងលែងមាន Tablets ទៀតហើយ។
ចំពោះមូលហេតុនៃការដកចេញស្ងាត់ៗ អាចមកពីចំនួនលក់ Tablets ទូទាំងពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មនៃក្រុមហ៊ុនផលិត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Tablets លក់បានតែ ១៦៣, ៥ លានគ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន ធ្លាក់ចុះជាង ៦,៥ ភាគរយធៀបនឹងឆ្នាំ ២០១៦។ ប្រការនេះដែរ ធ្វើឲ្យគេជឿថា Apple នៅតែនាំមុខលើចំនូនលក់ iPad ព្រោះគូប្រជែងហាក់ដកដៃថយបន្តិចហើយ៕
ប្រភព៖ PhoneArena
