មុនហោះទៅសេអ៊ូល៖ លោក ឌូតឺតេ ថា ហ្វីលីពីនចង់ពង្រឹងវិស័យការពារជាតិ ជាមួយកូរ៉េខាងត្បូង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មុនហោះទៅសេអ៊ូល៖ លោក ឌូតឺតេ ថា ហ្វីលីពីនចង់ពង្រឹងវិស័យការពារជាតិ ជាមួយកូរ៉េខាងត្បូង

03/06/2018
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងពិភាក្សាពីបញ្ហាវិស័យការពារជាតិ សន្តិសុខ និងពាណិជ្ជកម្ម ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅអំឡុងពេលលោកបំពេញដំណើរទស្សនកិច្ចទៅ កាន់ទីក្រុងសេអ៊ូល នៅសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ​ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថា មុនចាកចេញដំណើរទៅកាន់ទីក្រុងសេអ៊ូល លោក ឌូតឺតេ បានឱ្យដឹងជាមុនត្រួសៗថា លោកនឹងពិភាក្សាពី បញ្ហាមួយចំនួននៅក្នុងជំនួបជាមួយ លោក មូន នៅថ្ងៃចន្ទស្អែកនេះ ក្នុងនោះរួមមាន ទាំងមធ្យោបាយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ខាងពាណិជ្ជកម្ម ការពារជាតិ កិច្ចសហប្រតិបត្តិការសន្តិសុខ ការវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន បច្ចេកវិទ្យា ទូរគមនាគមន៍ និងវិស័យទេសចរណ៍ជាដើម។
«នៅក្នុងជំនួបរបស់ខ្ញុំជាមួយលោកមូន ខ្ញុំនឹងស្វែងរកមធ្យោបាយបង្កើនកិច្ចសហប្រតិបត្តិការគ្រប់កំរិតថ្មីទំាងអស់ ហើយមិនតែ ប៉ុណ្ណោះ ខ្ញុំនឹងផ្ដោតលើសារសំខាន់ នៃការពង្រឹងភាពជាដៃគូ ក្នុងវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម រួមទាំងកិច្ចសហប្រតិបត្តិ ការនយោបាយ (ជាមួយកូរ៉េខាងត្បូង)»។ នេះជាការលើកឡើងរបស់ លោក ឌូតឺតេ។
សូមជម្រាបថា បើតាមក្រសួងការបរទេសហ្វីលីពីន កិច្ចព្រមព្រៀងចំនួន០៤ នឹងត្រូវបានចុះហត្ថលេខាដោយភាគីហ្វីលីពីន និងកូរ៉េខាងត្បូង ក្នុងនោះរួមមានអនុស្សារណៈយោគយល់លើវិស័យដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ផងដែរ៕