G7 ព្រមានសហរដ្ឋអាមេរិកថា សង្រ្គាមពាណិជ្ជកម្មនឹងផ្ទុះឡើង នៅប៉ុន្មានថ្ងៃខាងមុខនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

G7 ព្រមានសហរដ្ឋអាមេរិកថា សង្រ្គាមពាណិជ្ជកម្មនឹងផ្ទុះឡើង នៅប៉ុន្មានថ្ងៃខាងមុខនេះ

03/06/2018
(កាណាដា)៖ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក លោក Steve Mnuchin បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់បណ្ដារដ្ឋ មន្ត្រីហិរញ្ញវត្ថុ នៃប្រទេស G7 ជុំវិញការតម្លើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
ការរិះគន់ និងការសម្ដែងការខឹងសម្បារ បានកើតឡើងនៅក្នុងជំនួបដ៏ក្ដៅគគុកមួយនៅឯរម្មណីដ្ឋាន Whistler ក្នុងប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ដោយកាណាដា និងសហភាពអឺរ៉ុប បានព្រមានថា នឹងចាត់វិធានការសងសឹក។ ចំណែកឯ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire ក៏បានព្រមានដែរថា សង្រ្គាមពាណិជ្ជកម្មអាចនឹងចាប់ផ្ដើមឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
តែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែអះអាងនៅលើ Twitter​ ដដែលថា សហរដ្ឋអាមេរិកត្រូវបានបណ្ដាប្រទេសដទៃ កេងចំណេញក្នុងការធ្វើពាណិជ្ជកម្ម អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកថា ការតម្លើងពន្ធនេះនឹងជួយការពារ ដល់រោងចក្រឧស្សាហកម្មដែកថែប និងអាលុយអាមីញ៉ូមអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានប្រកាសថាការតម្លើង ពន្ធលើការនាំចូលដែកថែប២៥ភាគរយ និងអាលុយមីញ៉ូម១០ភាគរយ បានចូលជាធរមានហើយ បើទោះជាអ្នកជំនាញសេដ្ឋកិច្ច ជាច្រើនព្រួយបារម្ភថាសង្រ្គាមពាណិជ្ជកម្មអាចនឹងផ្ទុះឡើងក៏ដោយ៕