រុស្សី​ ​ចង់​អញ្ជើញ​មេ Facebook ទៅ​ស្រាយ​បំភ្លឺ​​នៅ​សភា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្សី​ ​ចង់​អញ្ជើញ​មេ Facebook ទៅ​ស្រាយ​បំភ្លឺ​​នៅ​សភា​

02/06/2018
ក្រុម​ប្រឹក្សា​សហព័ន្ធ​ នៃ​សភា​របស់​រុស្សី​​ នឹង​អញ្ជើញ​លោក​ Mark Zuckerberg នាយក​ប្រតិបត្តិ​ Facebook មក​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​មួយ។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រុស្សី TASS។
សមាជិក​សភា​មួយ​រូប​ឈ្មោះ​​ Anton Belyakov ដែល​ជា​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អញ្ជើញ​នេះ​បាន​​និយាយ​ថា ៖ "ខ្ញុំ​មាន​ភាព​ជឿជាក់​ថា​​​លោក (Mark) ជា​មនុស្ស​ម្នាក់​​មាន​គំនិត​ដើម្បី​​អាច​​ចែក​រំលែក និង អាច​មើល​ឃើញ​ទៅ​ថ្ងៃ​មុខ”។
លោក Anton Belyakov
គោល​បំណង​នៃ​ការ​អញ្ជើញ​លោក Mark Zuckerberg នេះ​គឺ​​ចង់​ពិភាក្សា​​ថា​តើ​បណ្ដាញ​សង្គម​នេះ​​បាន​ជួយ​សម្រួល​ឲ្យ​រុស្សី​ជ្រៀតជ្រែក​លើ​ការ​បោះ​ឆ្នោត​នៅ​បរទេស​ដែរ​ឬ​អត់ និង​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត​ដែល​អាច​ជាប់​ទាក់ទង​នឹង​ការ​ស្រាយ​បំភ្លឺ​របស់​ Mark នៅ​សភា​អាមេរិក​ និង​សភា​អឺរ៉ុប។ ​​
ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ The Moscow Times សមាជិក​សភា​ផ្សេង​ទៀត​​និយាយ​ថា​ Mark Zuckerberg មិន​គួរ​ត្រូវ​បាន​អញ្ជើញ​​ដោយ​សភា​នោះ​ទេ ដោយ​សារ​លោក​ជា​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន​ចំពោះ​រុស្សី។ ​ Facebook មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ​ទេ ថា Mark ព្រម​​ទទួល​យក​ការ​អញ្ជើញ​ពី​រុស្សី​ឬ​យ៉ាង​ណា​នោះ ប៉ុន្តែ​គេ​ជឿ​ថា​ឱកាស​ដែល​ទទួល​យក​មាន​តិច​តួច​ណាស់៕


ប្រភព៖ Quartz | theregister