ក្រុមហ៊ុន Apple បានបើកឲ្យប្រើប្រាស់ iOS 11.4 កាលពីប៉ុន្មានថ្ងៃមុនដោយបន្ថែមមុខងារថ្មី និងកែកំហុសឆ្គងមួយចំនួន។ ក្នុងនោះមានការកែប្រែ ៤ ចំណុចធំៗ ដែលអ្នកប្រើប្រាស់អាចគិតគូរអាប់ដែតទៅ iOS ជំនាន់ក្រោយនេះ។
១.កែកំហុសឆ្គងគ្រាប់មូលខ្មៅ (Black-dot):
លើ iOS 11.3 បានបង្កើតរឿងឈឺក្បាលជុំវិញសារចម្លែក Black-dot អាចធ្វើឲ្យម៉ាស៊ីនជួបបញ្ហាគាំងឬរលត់ដោយឯកឯង ប៉ុន្តែចូលដល់ជំនាន់ថ្មីកំហុសឆ្គងនោះបានបំបាត់ចោលហើយ។
២.ការគាំទ្រមុខងារ ClassKit:
ClassKit ជាមុខងារងាយស្រួលមួយផ្តល់ឲ្យគ្រូបង្រៀនអាចធ្វើការត្រួតពិនិត្យសិស្ស តាមរយៈកិច្ចការសាលា ជាមួយកម្មវិធី Schoolwork។ យោងតាម Apple បានសង្កត់ធ្ងន់ថា មុខងារនេះជួយឲ្យគ្រូបង្រៀនអាចរកឃើញសកម្មភាពមួយចំនួនរបស់សិស្ស ឆ្លងកាត់ការប្រើប្រាស់រហ័ស សុវត្ថិភាព និងឯកជនភាពរវាងទិន្នន័យទាំងអំបាលម៉ាន។
៣.ផ្ទៃ Wallpaper ថ្មី:
ផ្ទៃ Wallpaper ដែលធ្លាប់តែមានលើ iPhone 8/8 Plus ជំនាន់ពណ៌ក្រហម Product(RED) ក្នុងពេលនេះអាចប្រើបានដោយសេរី លើគ្រប់ឧបករណ៍ឈរលើ iOS 11.4។ ចូលទៅកាន់ Settings > Wallpaper > Choose a New Wallpaper > Stills និងមើលទៅជួរទី ៤។
៤.Message ក្នុង iCloud:
មុខងារថ្មីនេះអនុញ្ញាតឲ្យអ្នកធ្វើរក្សាទុក iMessages ក្នុងគណនី iCloud ពោលគឺតភ្ជាប់ទៅកាន់ iDevices ដទៃ។ ប្រសិនអ្នកលុប Messages លើ iPhone នោះទិន្នន័យលើកុំព្យូទ័រក៏ត្រូវបាត់បង់ដូចគ្នា។ ចូលទៅកាន់ Settings > វាយបញ្ចូល Apple ID ដំណើរការ iCloud > បើកដំណើរការមុខងារ Mesages > ត្រលប់មក Home > បើកដំណើរការកម្មវិធីជាធម្មតា។
ប្រភព៖ idropnews
