លេច​ចេញ​រាង​ដំបូង​របស់​ iPhone 9 ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លេច​ចេញ​រាង​ដំបូង​របស់​ iPhone 9 ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​

02/06/2018
គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​នៅ​ឆ្នាំ​ ២០១៨ នេះ ដែល​រួម​មាន​ ប្រភេទ​ធូរ​ថ្លៃ​ចំនួន​មួយ​ និង​ថ្លៃ​ផុត​លេខ​ចំនួន​ពីរ។ ពេល​នេះ​រូបរាង​របស់​​ប្រភេទ​ធូរ​ថ្លៃ​បាន​លេច​ចេញ​ដំបូង​ តាម​រយៈ​​គណនី​ Twitter ឈ្មោះ​ @OnLeaks ដែល​ធ្លាប់​​បង្ហោះ​ព័ត៌មាន​លេច​ធ្លាយ​ចំៗ​កន្លង​មក។
ចំពោះ​ iPhone ប្រភេទ​ធូរ​ថ្លៃ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ iPhone 9 ដែល​វា​​នៅ​តែ​រក្សា​រូបរាង​ដូច​ជា​ iPhone 8 ប៉ុន្តែ​​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ និង​មាន​ស្នាម​ឆក​មួយ​ដុំ​ដូច​ជា​ iPhone X ដែរ។ អេក្រង់​របស់​ iPhone 9 គេ​ជឿ​ថា​ជា​ប្រភេទ LCD ដែល​មាន​ទំហំ​ ៦,១ អ៊ីញ។
ការ​ប្រើ​អេក្រង់​ LCD នេះ​ដើម្បី​​ជួយ​កុំ​ឲ្យ​ស្មាតហ្វូន​នេះ​មាន​តម្លៃ​ថ្លៃ។ ស្នាម​ឆក​មួយ​ដុំ​នៃ​អេក្រង់​នេះ គេ​សង្ស័យ​ថា​វា​នឹង​មាន​បញ្ចូល​នូវ​មុខងារ​ Face ID ដូច​ដែល​មាន​លើ iPhone X ដែរ។
ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ ដូច​ជា​ iPhone 8 ដែល​មាន​ន័យ​ថា​មិន​អាច​ទ្រាំទ្រ​នឹង​មុខងារ​ពិសេសៗ​ដូច​ជា​​ថត​រូប​ Portrait ឬ Zoom ដោយ​មិន​ខូច​គុណភាព​រូប​ជា​ដើម។

ប្រភេទ​តម្លៃ​ថ្លៃ​ពីរ​ម៉ូដែល​ផ្សេង​ទៀត គេ​ជឿ​ថា​ជា​ iPhone X ស៊េរី​ថ្មី រួម​ជា​មួយ​ iPhone X ​ប្រភេទ​ Plus ដែល​មាន​អេក្រង់​ទំហំ​ដល់​ ៦,៥ អ៊ីញ៕​​​​​​










ប្រភព៖ PhoneArena