អ៊ីរ៉ង់ប្រុងជើង​ការរួចហើយ ដើម្បីទប់ទល់​មហិច្ចតា​អាមេរិក ក្រោយ​ការប្រកាស​ដកខ្លួនពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៊ីរ៉ង់ប្រុងជើង​ការរួចហើយ ដើម្បីទប់ទល់​មហិច្ចតា​អាមេរិក ក្រោយ​ការប្រកាស​ដកខ្លួនពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ២០១៥...

02/06/2018
(តេហេរ៉ង់)៖ ប្រធានសភា​អឺរ៉ង់​លោក អាលី ឡារីចានី (Ali Larijani) បានអះអាង​យ៉ាងម៉ឹងម៉ាត់​ថា ទីក្រុង​តេហេរ៉ង់​ត្រៀមខ្លួនរួច​ជាស្រេច ដើម្បីទប់ទល់​ចំណាត់​ការប្រឆាំងអ៊ីរ៉ង់​របស់​សហរដ្ឋអាមេរិក បន្ទាប់​ពីទីក្រុង​វ៉ាស៊ីនតោន​បានសម្រេច​ដកខ្លួនចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ នេះបើ​តាមការ​ដក​ស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានេះ​លោក Larijani ក៏បានរិះគន់ធ្ងន់​ ទៅលើការសម្រេចចិត្ត​ខុសរបស់​អាមេរិក ក្នុងការដើរចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​​អ៊ីរ៉ង់​​ឆ្នាំ​២០១៥ ផងដែរ។ ម៉្យាងវិញ​ទៀត​លោក Ali Larijani ថែមទាំង​បានថ្កោលទោស​ទៅលើលក្ខខណ្ឌ ១២ចំណុច ដែលត្រូវ​បានដាក់ចេញដោយ​រដ្ឋ​មន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) កាលពីថ្ងៃទី២១ ខែឧសភា មកឲ្យ​អ៊ីរ៉ង់ ដើម្បីបញ្ចៀស​ការទណ្ឌកម្មធ្ងន់ធ្ងរ​បំផុត​​ ពីសំណាក់​​ទីក្រុង​​វ៉ាស៊ីនតោន។
គួរជម្រាបថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃទី០៨ ខែឧសភាកន្លង​ទៅថា សហរដ្ឋអាមេរិក​នឹងដកខ្លួន​ចេញពីកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរអ៊ីរ៉ង់ ទោះបីជាអន្តរជាតិ​មានការជំទាស់ ហើយព្រមាន​ការដុតរោលភាព​តានតឹង នៅតំបន់​មជ្ឈិមបូព៌ា​​យ៉ាង​ណាក្តី៕