ក្រោយ​​អាមេរិកទាត់​​ចោល​​សេចក្តី​ព្រាង គុយវ៉ែត​មិនចុះចាញ់​ឡើយ និងត្រៀម​ឡើង​ទៅ​មហាសន្និបាត UN ដើម្បី​រកវិធីជួយ​ប៉ាឡេស្ទីនទៀត... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយ​​អាមេរិកទាត់​​ចោល​​សេចក្តី​ព្រាង គុយវ៉ែត​មិនចុះចាញ់​ឡើយ និងត្រៀម​ឡើង​ទៅ​មហាសន្និបាត UN ដើម្បី​រកវិធីជួយ​ប៉ាឡេស្ទីនទៀត...

02/06/2018
(យូអិន)៖ ឯកអគ្គរដ្ឋទូតគុយវ៉ែត​​ប្រចាំអង្គការ​សហប្រជាជាតិ (UN) បានប្រកាស​ប្តេជ្ញាថា នឹងឡើងទៅដល់​មហាសន្និបាត UN ដើម្បីស្នើការ​ការពារជនជាតិ​ប៉ាឡេស្ទីន ក្រោយពីសេចក្តីព្រាង​នៃដំណោះស្រាយមួយ ដែលតាក់តែង​ឡើងដោយប្រទេស​គុយវែត ក្នុងន័យ​ធ្វើបែបនេះ ត្រូវបានជំទាស់​ដោយសហរដ្ឋអាមេរិក​តែម្នាក់ឯង។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ​សៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូត​ប្រទេស​គុយវ៉ែត លោក មែនសួរ អាយយ៉ាដ អាល់ អូតៃប៊ី (Mansour Ayyad Al-Otaibi) បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា «យើងនឹងពិចារណា​លើកយក​បញ្ហានេះឡើង​ទៅដល់មហាសន្និបាត​ នៃអង្គការ​សហប្រជាជាតិ និងទៅកាន់​ស្ថាប័ន UN ដទៃៗទៀត ដើម្បីព្យាយាម​ស្វែងរកមធ្យោបាយ​ ​ដើម្បីផ្តល់​ការការពារ​អន្តរជាតិ សម្រាប់ប្រជាជន​ប៉ាឡេស្ទីន»។
គួរជម្រាបថា សមាជិក ១០នាក់​ក្នុងចំណោមសមាជិក​ទាំង ១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានបោះឆ្នោត​គាំទ្រ​សេចក្តីព្រាង​ដំណោះស្រាយរបស់​ប្រទេសគុយវែត ហើយ​សហរដ្ឋអាមេរិកតែ​ឯង​ប៉ុណ្ណោះ ដែលបានបោះឆ្នោត​ប្រឆាំង ខណៈប្រទេស​​០៤ទៀត​បានធ្វើអនុប្បវាទ (មិនចូល​រួមបោះ)។
សេចក្តីព្រាងរបស់គុយវ៉ែត ពុំអាចត្រូវអនុម័ត ចេញបានឡើយ ដោយសារតែអាមេរិក ដែលជាសមាជិកអចិន្រ្តៃយ៍​​របស់ក្រុមប្រឹក្សាសន្តិសុខ UN មានអំណាចវ៉េតូ (ជំទាស់)៕