អន្តរជាតិ​ចង់រកដំណោះស្រាយ​ជួយជនជាតិ​ប៉ាឡេស្ទីន តែត្រូវ​​សហរដ្ឋអាមេរិក​ទាត់​ចោល តែម្នាក់ឯង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អន្តរជាតិ​ចង់រកដំណោះស្រាយ​ជួយជនជាតិ​ប៉ាឡេស្ទីន តែត្រូវ​​សហរដ្ឋអាមេរិក​ទាត់​ចោល តែម្នាក់ឯង!

02/06/2018
(យូអិន)៖ សហរដ្ឋអាមេរិក​​នៅថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលា​​នៅ​​ទីក្រុង​ញូយ៉ក) បាន​ធ្វើការទាត់ចោល​​​នូវសេចក្តីព្រាង​​ នៃដំណោះស្រាយ​មួយ ដែលត្រូវ​បានតាក់តែង​ឡើងដោយ​ប្រទេសគុយវ៉ែត ក្នុងន័យ​​ការពារជនជាតិ​​ប៉ាឡេស្ទីន ពីការសម្លាប់​​រង្គាលដោយ​ទាហាន​​អ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំ​មួយនៃក្រុម​ប្រឹក្សា​សន្តិសុខ (UNSC)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍​បំផុតនោះ គឺក្នុងចំណោម​សមាជិក​ទាំង ១៥ របស់ UNSC ០៤ ប្រទេសត្រូវ​បានអវត្តមាន ដូច្នេះ​​មាន​តែ ១១ប្រទេស​ប៉ុណ្ណោះ បានធ្វើការបោះឆ្នោតទៅលើ​សេចក្តីព្រាង ហើយក៏មាន​តែអាមេរិក​តែ​ឯងដែរ ដែលបានបោះឆ្នោតជំទាស់​​ ខណៈ​សមាជិកចំនួន ១០ ផ្សេងទៀតសុទ្ធ​តែគាំទ្រ។ ដោយសារតែ​អាមេរិក​ស្ថិតនៅ​ក្នុង​ចំណោម​​ប្រទេសសមាជិក​អចិន្ត្រៃយ៍ទាំង ៥ ឬ P5 ទើបការ​ជុំទាស់​តែ ១ នេះ​វាល្មមគ្រប់គ្រាន់​ឲ្យសេចក្តី​ព្រាង​ត្រូវបាន​រៀបចំឡើងដោយប្រទេស​គុយវ៉ែត ជាប់គាំង​ដោយ​ឥតលក្ខខណ្ឌ។
គួរបញ្ជាក់ថា ជុំវិញការ​ជំទាស់​សេចក្តីព្រាង ដែលស្ថិតនៅក្នុង​គោលដៅ​ការពារ​សុវត្ថិភាព​ប៉ាឡេស្ទីននេះ ត្រូវបាន​លោកស្រី នីកគី ហាឡេយ (Nikki Haley) ឯកអគ្គរដ្ឋទូត​​អាមេរិក​ប្រចាំ​ UN បក​ស្រាយថា ក៏ព្រោះតែ​​វាមានភាពលម្អៀង​ ទៅលើតែភាគីម្ខាងខ្លាំងពេក ហើយវា​​នឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាង​កាន់តែដុនដាប និងបង្កផលប៉ះ​ពាល់ថែមទៀត ទៅដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរកសន្តិភាព​ រវាងប្រទេស​អ៊ីស្រាអែល និងរដ្ឋ​ប៉ាឡេស្ទីន៕