លោក ហ៊ុន ម៉ាណែត៖ ​ប្រទេសរបស់យើងមកដល់ម៉ោងនេះ គឺពឹងផ្អែកលើយុវជន ដែលជាសសរទ្រូង​ និងជា​កម្លាំងស្នូល

(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជាមកដល់ម៉ោងនេះ គឺពឹងផ្អែកលើយុវជនដែលជាសសរទ្រូង​ ជាកម្លាំងស្នូល ព្រោះថាយុវជននៅជំនាន់នេះ នឹងក្លាយជាអ្នកដឹកនាំនៅរយៈពេលពេល២០ឆ្នាំក្រោយ នឹងក្លាយជាអ្នកដឹកនាំគ្រប់ស្ថាប័ន ក្លាយជាមេគ្រួសារ ដូច្នេះទាមទានូវការទទួលខុសត្រូវ សមត្ថភាព និងកត្តាធ្វើឲ្យ​ជោគជ័យជាច្រើនទៀត។
ថ្លែងក្នុងពិធី​បិទវគ្គបណ្តុះបណ្តាល «កម្មវិធីអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំនយោបាយ» វគ្គ២ ដល់យុវជន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជននឹង​ជាកម្លាំងប្រមូលផ្តុំ និងជាកម្លាំងបន្តវេននៅក្នុងចូលរួមដឹកនាំប្រទេសឲ្យមានភាពរីកចម្រើន។ ជាក់ស្តែងមកដល់ពេលនេះ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៧ នៅលើពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចរត់លឿនជាងគេ និងជាប្រទេសមានចំណូលមធ្យមកម្រិតទាប។​
បើតាមលោក ហ៊ុន ម៉ាណែត ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបក្សតែមួយមែន ប៉ុន្តែឈាមនៅខាងក្នុង​បានធ្វើឲ្យមាននិរន្តភាព និងការផ្លាស់ប្តូររីកចម្រើនគ្រប់ជំនាន់ និងបង្កលទ្ធភាពឲ្យយុវជនជំនាន់ក្រោយ ចូលរួមដឹកនាំនៅគ្រប់ស្ថាប័ន។ យុវជនជំនាន់មុនបាន រំដោះប្រទេសជាតិ បញ្ចប់សង្គ្រាម ដឹកនាំប្រទេស កសាងផែនការ នយោបាយ ដឹកនាំអនុវត្តគោលនយោបាយ ក្រោមការដឹកនាំរបស់យុវជនជំនាន់ឪពុកម្តាយ ហើយបានបង្កលទ្ធភាពដល់យុវជនជំនាន់ក្រោយឲ្យចូលរួមដឹកនាំ ក្នុងការជម្រុញប្រទេសជាតិឲ្យទៅមុខទៀត។​
បើចង់ក្លាយជាកម្លាំងស្នូលរបស់ប្រទេស ជាធនធានមនុស្សដ៏សំខាន់ ដើម្បីចូលួមអភិវឌ្ឍប្រទេសជាតិ យុវជនត្រូវមានលក្ខណៈសម្បត្តិសំខាន់០៣យ៉ាង ក្នុងចំណោមលក្ខណៈសម្បត្តិផ្សេងទៀត គឺ​សមត្ថភាព សីលធម៌ គុណធម៌ និងការទទួលខុសត្រូវ។ ប្រទេសយើងត្រូវការធនធានមនុស្សដែលមាន ជំនាញ សមត្ថភាពពិតប្រាកដក្នុ្ងងការចូលរួមអភិវឌ្ឍគ្រប់វិស័យ ដូច្នជយុវជនមានជម្រើសច្រើន អាចសិក្សាជំនាញជាច្រើនព្រោះថា សមត្ថភាពមិនចាំបាច់រៀនដល់មហាវិទ្យាល័យនោះទេ ឲ្យតែមានជំនាញ ចំណេះដឹង ពិតប្រាកដ។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតគោលនយោបាយ និងឱកាសច្រើនណាស់សម្រាប់យុវជន ជាគណបក្សដែលមានស្នាដៃច្រើនជាងគេ នៅក្នុងអតីតកាល មានសមត្ថភាពដឹកនាំប្រទេសនាពេលបច្ចុប្បន្ន និងជាគណបក្សតែមួយគត់ មានសមត្ថភាពធានានិរន្តភាព ក្នុងការដឹកនាំនៅពេលអនាគត។ អនាគតសំខាន់ណាស់ ព្រោះអាស្រ័យលើលំនឹង និងស្ថេរភាពនយោបាយ៕
លោក ហ៊ុន ម៉ាណែត៖ ​ប្រទេសរបស់យើងមកដល់ម៉ោងនេះ គឺពឹងផ្អែកលើយុវជន ដែលជាសសរទ្រូង​ និងជា​កម្លាំងស្នូល លោក ហ៊ុន ម៉ាណែត៖ ​ប្រទេសរបស់យើងមកដល់ម៉ោងនេះ គឺពឹងផ្អែកលើយុវជន ដែលជាសសរទ្រូង​ និងជា​កម្លាំងស្នូល Reviewed by Laiheang Vobfm on 6/01/2018 Rating: 5
Powered by Blogger.