នាយករដ្ឋ​មន្ត្រី​អង់គ្លេស ខកចិត្ត​យ៉ាងខ្លាំង​ក្រៃលែង ចំពោះទង្វើ​ប្រធានាធិបតី​អាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋ​មន្ត្រី​អង់គ្លេស ខកចិត្ត​យ៉ាងខ្លាំង​ក្រៃលែង ចំពោះទង្វើ​ប្រធានាធិបតី​អាមេរិក!

02/06/2018
(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស​ លោកស្រី ថេរេសា ម៉ាយ (Theresa May) បានឲ្យដឹងថា លោក​ស្រី​មាន​ការ​ខក​ចិត្ត​​ជា​ខ្លាំង​​ក្រៃ​លែង ចំពោះការ​សម្រេចចិត្តមិន​សមហេតុ​សមផល​របស់​សហរដ្ឋអាមេរិក ក្នុងការអនុវត្តន៍​ការបង្កើនពន្ធ​មកលើផលិត​ផល​​ដែក ​និង​អាលុយ​មីញ៉ូម​​នាំ​ចូល​ពី​សហ​ភាព​អឺរ៉ុប ដែល​ទីបំផុត​បានចូល​ជាធរមាន ក្រោយពីមាន​ការលើកលែង​អស់ប៉ុន្មាន​ខែកន្លង​ទៅនេះ។ នេះបើតាម​​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​ពី​​ទីភ្នាក់​ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ការធ្វើអត្ថា​ធិប្បាយរបស់​លោកស្រី May ត្រូវបានធ្វើឡើងបន្ទាប់​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ពីការសម្រេច​ចិត្ត​​ដំឡើងពន្ធនេះ នៅចំពោះមុខ​ការរិះគន់យ៉ាង​ចាស់ដៃ ពីសំណាក់សម្ព័ន្ធមិត្ត​ប្រទេសជាដៃគូ​ដទៃទៀត។ លោកស្រី May បានថ្លែងក្នុង​​សេចក្តីថ្លែងការណ៍​ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភព​អង់គ្លេស គឺជាសម្ព័ន្ធ​ដ៏ជិតស្និទ្ធ​នឹងគ្នា ហើយតែងតែ​បានលើក​កម្ពស់​ពី​​​តម្លៃនៃ​ការធ្វើពាណិជ្ជកម្ម​ដោយសេរី និងស្មើភាព​នៅទូទាំង​ពិភពលោក។
គួរជម្រាបថា ការបង្កើនពន្ធដល់ ២៥ភាគរយ ទៅលើផលិតផល​ដែកដែល​នាំចូល និង ១០ភាគរយ ទៅលើអាលុយ​មីញ៉ូមដែល​នាំចូល នា​ពេល​នេះក៏ប៉ះពាល់​ដល់​សហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូ​ផងដែរ ខណៈដែល​វាបានចូលជា​ធរមាន​ហើយ៕