​ក្រោយជួបប្រេសិតលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ថានឹងជួបលោក គីម នៅសិង្ហបុរី តាមវេលា​កំណត់ដូចដើម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ក្រោយជួបប្រេសិតលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ថានឹងជួបលោក គីម នៅសិង្ហបុរី តាមវេលា​កំណត់ដូចដើម

02/06/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យពិភពលោកជ្រាបសាជាថ្មីថា រូបលោកនឹងជួបជាមួយប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី ដូចការគ្រោងទុកពីខាងដើមដដែល ក្រោយពី​គម្រោងកិច្ច​ប្រជុំដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំយ៉ាងអន្ទះសារ​នេះ បានជួបបញ្ហាមួយរយៈខ្លី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ការបញ្ជាក់បែបនេះរបស់លោក ត្រាំ ត្រូវបានធ្វើឡើងនៅឯសេតវិមាន ក្រោយពីលោកបានទទួលជួបពិភាក្សាអស់​រយៈពេលជិត០២ម៉ោង​​ជាមួយ​មន្រ្តីជាន់ខ្ពស់មកពីទីក្រុងព្យុងយ៉ាង ដែលបានពាំនាំយកលិខិតផ្ទាល់ខ្លួន​មួយច្បាប់ ពីលោក គីម ជុងអ៊ុន មកឲ្យលោក​ ដូណាល់ ត្រាំ។​ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកប្រធានាធិបតីអាមេរិក បាននិយាយដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង នឹងចាប់ផ្តើម​ទំនាក់ទំនងថ្មីមួយ ហើយវានឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា»។
គួរជម្រាបថា នាពេលថ្មីៗ មនុស្សភាគច្រើនសឹងតែអស់សង្ឃឹមទៅហើយថា ជំនួបកំពូល​អាមេរិក-កូរ៉េខាងជើង នឹងពុំអាចកើតឡើងនោះ​ឡើយ បន្ទាប់ពី​លោក ដូណាល់ ត្រាំ បានសម្រេចលុបចោលតាមរយៈការផ្ញើលិខិតទៅកាន់លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន។ តែ​មិន​បាន​ប៉ុន្មានផងលោក ត្រាំ បានបកទៅជានិយាយវិញថាវានៅអាចប្រព្រឹត្តទៅឡើងវិញ ហើយចាប់តាំងពីពេលនោះមក កិច្ចចរចានានា​​ត្រូវ​បាន​ធ្វើឡើង ដើម្បី​​ស្រោច​ស្រង់គម្រោង​ជំនួបកំពូលនេះ ខណៈនាសប្តាហ៍នេះ លោក គីម យ៉ុងចុល (Kim Yong Chol) ដែល​ជា​ដៃ​ស្តាំ​របស់លោក គីម ជុងអ៊ុន ជួបពិភាក្សារយៈពេល០២ថ្ងៃ ​​ជាមួយរដ្ឋមន្រ្តី​ការបរទេសអាមេរិក លោក មៃស៍ ប៉ុមប៉េអូ នៅញូយ៉ក មុន​បន្ត​ដំណើរ​មកកាន់រដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជួបជាមួយលោក ត្រាំ៕