មេទ័ព​កូរ៉េខាងជើង​មួយរូប ធ្វើដំណើរទៅ​សហរដ្ឋអាមេរិក ដើម្បីបើក​កិច្ចពិភាក្សា​កម្រិត​ការងារ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេទ័ព​កូរ៉េខាងជើង​មួយរូប ធ្វើដំណើរទៅ​សហរដ្ឋអាមេរិក ដើម្បីបើក​កិច្ចពិភាក្សា​កម្រិត​ការងារ...

29/05/2018
(សេអ៊ូល)៖ មន្រ្តីជាន់ខ្ពស់ម្នាក់​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង បានធ្វើ​ដំណើរ​​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចពិភាក្សា​កម្រិតការងារ​​​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃ​អង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
មន្រ្តីជាន់ខ្ពស់ខាង​លើ​គឺលោក គីម យុងចុល ដែល​ជាមេទ័ពកូរ៉េខាងជើង​មួយរូបផងដែរ​នោះ បានធ្វើដំណើរចាកចេញ​ទៅកាន់​​សហរដ្ឋអាមេ​រិក ដើម្បីបើកកិច្ច​ពិភាក្សា​ជាមួយភាគី​អាមេរិក ជុំវិញគម្រោង​​កិច្ចប្រជុំ​កំពូល​រវាង​​ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធា​នាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ។
គួរជម្រាបថា ដំណើរទស្សនកិច្ច​របស់​មន្រ្តីជាន់ខ្ពស់​រូបនេះ បានបង្ហាញពីតំរុយ​វិជ្ជមានមួយផ្សេង​ទៀត នៃកិច្ចត្រៀមរៀបចំ​​សម្រាប់​ជំនួកបកំពូល​ជាប្រវត្តិសាស្រ្ត​កូរ៉េខាងជើង-អាមេរិក ដែលត្រូវបាន​គ្រោងនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី៕