ក្រុមហ៊ុន Huawei បានដាក់បង្ហាញស្មាតហ្វូន Honor 10 កាលពីថ្ងៃទី ១៩ មេសា ក្នុងប្រទេសចិន ដោយម៉ូឌែលនេះត្រូវបានគេស្គាល់មានបំពាក់នូវម៉ាស៊ីនខ្លាំងប្រហែលស្មាតហ្វូនរៀមច្បង P20។
តាមតម្រុយខ្លះពីហាង Koungy ត្រកូល Honor សេរ៊ីឆ្នាំ ២០១៨ ចាប់បើកឲ្យ Pre-Order តាំងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ឧសភា ក្នុងតម្លៃត្រឹម ៤៥៩ ដុល្លារ សម្រាប់ជម្រើស RAM 4GB/128GB ROM។
ក្រៅពីរូបរាងស៊ីវិល័យនិងអេក្រង់ឆកដូច iPhone X ស្មាតហ្វូន Honor 10 មានចំណុចខ្លាំងត្រង់ការប្រើឈីប Kirin 970 មាន GPU ប្រភេទ Mali-G72 បន្សំកាមេរ៉ាភ្លោះក្រោយ 16MP +25MP (ពុំមែន Leica) និងខាងមុខ 24MP មាន Aperture f/2.0។ ជាមួយនឹងបច្ចេកវិទ្យាទំនើបអាចស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ ខណៈភាគច្រើនគូប្រជែងមានតម្លៃស្រករគ្នានេះ មិនទាន់អាចប្រើមុខងារកំពូលនេះបាននៅឡើយ។
ប្រភព៖ facebook
