BBC News បានផ្សាយដោយយោងតាមប្រភពជំនិតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្តីថៃដែលនៅក្រៅប្រទេស កាលពីថ្ងៃទី២៨ ឧសភាថា បច្ចុប្បន្នលោកស្រីកំពុងស្នាក់នៅក្នុងប្រទេសអង់គ្លេស រួមជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាបងប្រុស ហើយការស្នាក់នៅលើកនេះ បានប្រើលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប រួមជាមួយទិដ្ឋាការចូលស្នាក់នៅរយៈពេល១០ឆ្នាំ ។
ប្រភពខាងលើបានបញ្ជាក់ថា លិខិតឆ្លងដែននេះបានសុំទិដ្ឋាការចូលស្នាក់នៅក្នុងអង់គ្លេសបាន១០ឆ្នាំ ប៉ុន្តែអាចស្នាក់នៅក្នុងមួយលើកបាន៦ខែ ធ្វើឲ្យលោកស្រីអាចចេញ-ចូលអង់គ្លេសបាននៅគ្រប់ពេលក្នុងរយៈពេល១០ឆ្នាំ ៕
