ក្រុមប្រតិភូ​កូរ៉េខាងជើង និងអាមេរិក​ទៅដល់សិង្ហបុរី ដើម្បី​ត្រៀមរៀបចំ​ទីតាំង​សម្រាប់​ជំនួប​នៃមេដឹកនាំ​កំពូលៗ​ទាំង​ពីរ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមប្រតិភូ​កូរ៉េខាងជើង និងអាមេរិក​ទៅដល់សិង្ហបុរី ដើម្បី​ត្រៀមរៀបចំ​ទីតាំង​សម្រាប់​ជំនួប​នៃមេដឹកនាំ​កំពូលៗ​ទាំង​ពីរ...

29/05/2018
(សិង្ហបុរី)៖ ក្រុមប្រតិភូ​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក​ដែលទទួលបន្ទុក​រៀបចំ​ កិច្ចពិភាក្សាកម្រិត​ខ្ពស់ ស្ដីពីការ​រៀបចំ​កិច្ចប្រជុំកំពូល​រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន បានធ្វើដំណើរ​ទៅដល់ប្រទេស​សិង្ហបុរី​ហើយ​ នាថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាម​ការចេញ ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ក្រុមប្រតិភូ​កូរ៉េខាងជើង​មានសមាជិក ០៨រូប ដឹកនាំ​ដោយ​លោក គីម ចាងសុង (Kim Chang-son) ជាសមាជិក​គណៈកម្មការ​កិច្ច​ការរដ្ឋ​បានធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន ឆាងគី (Changi) ប្រទេស​សិង្ហបុរី នៅម៉ោង ២២៖៤០នាទីយប់ (ម៉ោងនៅក្នុងតំបន់)។ ដោយ​ឡែកទន្ទឹមគ្នា ក្រុមប្រតិភូអាមេរិក​ដឹកនាំដោយ​អគ្គលេខា​រងសេតវិមាន លោក ចឺ ហាជីន (Joe Hagin) ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ផងដែរ ដោយចាកចេញពីប្រទេសជប៉ុន។
គួរបញ្ជាក់ថា លោក គីម ចាងសុន និង​លោក Joe Hagin គ្រោងនឹងជួបពិភាក្សា​គ្នា​នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នា​ពីការរៀបចំ ជំនួបកំពូល​រវាងលោក គីម ជុងអ៊ុន ដែលគ្រោងនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី៕