លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦

29/05/2018
(ភ្នំពេញ)៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយនេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) ហើយការចាប់លេខរៀងលើសន្លឹកឆ្នោតនេះ ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
ជាលទ្ធផលនៃលំដាប់លេខរៀងនៃគណបក្សនយោបាយ នៅលើសន្លឹកឆ្នោតរួមមាន៖
លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
លេខ២ ​បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
លេខ៣ ​បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
លេខ៤ ​បានទៅលើគណបក្ស «សញ្ជាតិកម្ពុជា»
លេខ៥ ​បានទៅលើគណបក្ស «ខ្មែរក្រោក»
លេខ៦ ​បានទៅលើគណបក្ស «សំបុកឃ្មុំ»
លេខ៧ ​បានទៅលើគណបក្ស «ប្រជាធិបតេយ្យមូលដ្ឋាន»
លេខ៨ ​បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋប្រជាធិបតេយ្យ»
លេខ៩ ​បានទៅលើគណបក្ស «រស្មីខេមរា»
លេខ១០ ​បានទៅលើគណបក្ស «សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»
លេខ១១ ​បានទៅលើគណបក្ស «ខ្មែរសាធារណរដ្ឋ»
លេខ១២ ​បានទៅលើគណបក្ស «ខ្មែរឈប់ក្រ»
លេខ១៣ ​បានទៅលើគណបក្ស «ហ្វ៊ុនស៊ិនប៉ិច»
លេខ១៤ ​បានទៅលើគណបក្ស «ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»
លេខ១៥ ​បានទៅលើគណបក្ស «យុវជនកម្ពុជា»
លេខ១៦ ​បានទៅលើគណបក្ស «ធម្មាធិបតេយ្យ»
លេខ១៧ ​បានទៅលើគណបក្ស «ឆន្ទះខ្មែរ»
លេខ១៨ ​បានទៅលើគណបក្ស «ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា»
លេខ១៩ ​បានទៅលើគណបក្ស «ខ្មែរតែមួយ»
លេខ២០ ​បានទៅលើគណបក្ស «ប្រជាជនកម្ពុជា»