គ្រោះ​រញ្ជួយ​ដី ៦.២រ៉ិចទ័រ វាយប្រហារ​កោះ Kermadec នៃភាគ​ខាងជើង​នូវែលសេឡង់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះ​រញ្ជួយ​ដី ៦.២រ៉ិចទ័រ វាយប្រហារ​កោះ Kermadec នៃភាគ​ខាងជើង​នូវែលសេឡង់!

18/05/2018
(វែលីងតោន)៖ គ្រោះរញ្ជួយដីមួយ​មានកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារ​ភាគខាងត្បូង​ នៃប្រជុំកោះ ខឺម៉ាដិច (Kermadec) ដែលស្ថិតនៅ​ភាគខាងជើង​​​​ប្រទេស​នូវែលសេឡង់។ នេះបើតាមការ​ដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ​២០១៨។
គួរជម្រាបថា ​ភ្លាមៗបែបនេះ​ពុំមានសេចក្តីរាយការណ៍​ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញដែលអាចកើតមាននោះទេ ខណៈ​គ្រោះ​​ធម្ម​ជាតិ​មួយនេះ​ កើតមានឡើងពីក្នុងជម្រៅ ១០.៦២គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ហើយក៏ពុំមានការ​ចេញសារព្រមាន​ថាអាចកើតមាន រលកយក្សស៊ូណាមិ​នោះឡើយ៕