សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល៣រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល៣រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

18/05/2018
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ៣រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ។

មន្ត្រីទាំង៣រូបដែលត្រូវផ្ទេរភាកិច្ច តែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ៖

១៖ លោកវរសេនីយ៍ឯក អៃ សំអាន នាយការិយាល័យផ្តល់ប័ណ្ណបើកបរ នគរបាលជាតិ ទៅជាអនុប្រធាននាយកដ្ឋាន។
២៖ លោកវរសេនីយ៍ត្រី ជ្រិន ឈុន នាយរងការិយាល័យផ្តល់ប័ណ្ណបើកបរ ទៅជានាយការិយាល័យផ្តល់ប័ណ្ណបើកបរ និងត្រូវដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ទោ។
៣៖ លោកអនុសេនីយ៍ឯក អួន ប៊ុនថេង ពីនាយនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅជានាយរងការិយាល័យផ្តល់ប័ណ្ណបើកបរ និងត្រូវដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ត្រី៕