នៅថ្ងៃនេះ Facebook បានបញ្ចេញឲ្យប្រើមុខងារថ្មីៗចំនួន ៣ រួមមាន ការបង្ហោះ Status ជាសំឡេង (Voice Post), Stories Archive និង Cloud សម្រាប់រក្សាទុករូបភាពដែលថតដោយកម្មវិធី Facebook។ មុខងារថ្មីទាំងនេះ បញ្ចេញឲ្យប្រើមុនគេនៅប្រទេសឥណ្ឌា រួចទើបពង្រីកដល់ជុំវិញពិភពលោក។
១. Voice Post
មុខងារនេះអាចឲ្យអ្នកប្រើប្រាស់បង្ហោះ Status ជាប្រភេទសំឡេង ជំនួសឲ្យការបង្ហោះ Status តាមរយៈការសរសេរជាអក្សរ។ ការថតសារជាសំឡេងនេះមានបង្កប់ចូលទៅក្នុង Facebook Camera ផ្ទាល់។
២. Stories Archive
គ្រប់គ្នាដឹងហើយថា Stories ដែលបង្ហោះលើ Facebook នឹងរលុបដោយស្វ័យប្រវត្តិនៅក្នុងពេល ២៤ ម៉ោង។ ប៉ុន្តែជាមួយមុខងារ Stories Archive អ្នកអាចរើស Stories ដែលអ្នកពេញចិត្តដើម្បីរក្សាទុកវាជារៀងរហូត ហើយ Stories Archive នេះ មានតែម្ចាស់គណនីទើបមើលឃើញ។
៣. Cloud សម្រាប់រូបថត ឬ វីដេអូ
អ្នកប្រើប្រាស់នឹងមានជម្រើសថ្មី ដោយអាចរក្សាទុករូបភាព និង វីដេអូ ដែលថតដោយកម្មវិធី Facebook ជាមួយនឹងអង្គផ្ទុកទិន្នន័យរបស់ទូរសព្ទ ឬ អាចផ្ទុកវាក្នុង Cloud របស់ Facebook បាន។ រាល់វីដេអូ ឬ រូបភាពដែលទុកក្នុង Cloud អាចរកមកចែករំលែកលើគណនី Faebook បានជាធម្មតា។
មុខងារថ្មីនេះជួយសម្រួលដល់អ្នកប្រើប្រាស់ទូរសព្ទដែលមានអង្គផ្ទុកទិន្នន័យទំហំតូច។
ដូចបានបញ្ជាក់ពីខាងលើរួចមកហើយថា មុខងារថ្មីទាំងនេះមានប្រើចាប់ពីថ្ងៃនេះតែនៅប្រទេសឥណ្ឌា ដោយនៅប្រទេសដទៃអាចនឹងបានប្រើឆាប់ៗ៕
ប្រភព៖ iDownloadBlog
