ក្រុមហ៊ុន Caviar របស់រុស្សីបានបង្ហាញចេញ iPhone X ផលិតមានកំណត់ (Telsa Limited Edtion) ដែលអាចសាកបញ្ចូលថាមពលដោយប្រើពន្លឺព្រះអាទិត្យ និងមានតម្លៃថ្លៃផុតលេខ។
iPhone X ផលិតមានកំណត់នេះ មានបន្ទះសូឡារនៅផ្នែកខាងក្រោយ ដែលតភ្ជាប់ជាមួយនឹងថ្មរបស់ iPhone ដើម្បីអាចបញ្ចូលថាមពលដោយប្រើពន្លឺព្រះអាទិត្យ តាមរយៈការចុចប៊ូតុងមួយ។ ជាមួយនឹងការបន្ថែមបន្ទះសូឡារនេះ ធ្វើឲ្យ iPhone X មានកម្រាស់ដល់ទៅ ១៦,២ ម.ម ក្រាស់ជាងធម្មតាដែលមានកម្រាស់ ៧,៧ ម.ម។
ដើមឡើយ Caviar ចង់លក់ iPhone X នេះត្រឹម ៩៩ គ្រឿងប៉ុណ្ណោះ ប៉ុន្តែដោយទទួលបានការកុម្ម៉ង់ទិញច្រើន ទើបបង្កើនដល់ ៩៩៩ គ្រឿង។ iPhone X Tesla ទំហំ ៦៤ GB មានតម្លៃប្រមាណ ៤ ៥៥៥ ដុល្លារ និង ទំហំ ២៥៦ GB មានតម្លៃប្រមាណ ៤ ៨០៥ ដុល្លារ។
ក្រៅពីមានថែមបន្ទះសូឡារ លក្ខណៈសម្បត្តិដទៃទៀតគឺដូចគ្នានឹង iPhone X ដែលចេញលក់ដោយ Apple ដែរ៕
ប្រភព៖ redmondpie
