លោក ហ៊ុន ម៉ាណែត៖ សន្ដិភាពមានតម្លៃយ៉ាងធំមហាសាល មិនអាចកាត់ថ្លៃបានឡើយ​ ដូច្នេះ​សូមទៅបោះឆ្នោតជូនបក្សប្រជាជនដើម្បីរក្សាសន្ដិភាព​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ាណែត៖ សន្ដិភាពមានតម្លៃយ៉ាងធំមហាសាល មិនអាចកាត់ថ្លៃបានឡើយ​ ដូច្នេះ​សូមទៅបោះឆ្នោតជូនបក្សប្រជាជនដើម្បីរក្សាសន្ដិភាព​

12/05/2018
(តាកែវ)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា «ពាក្យថាសន្តិភាព» ថ្វីដ្បិតស្ដាប់រាល់ថ្ងៃទៅដូចគ្មានតម្លៃអ្វីសោះ ប៉ុន្តែសន្តិភាពនេះ មានតម្លៃយ៉ាងធំមហាសាល មិនអាចកាត់ថ្លៃបានឡើយ ហើយ​ម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាដែលអនុគ្រោះដល់ការកសាងសមិទ្ធផលផ្សេងៗក្នុងសង្គម។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក​ អញ្ជើញជាអធិបតី​សម្ពោធពុទ្ធិសមិទ្ធផលនានា ក្នុងវត្តបារមីគោត្តម ស្ថិតក្នុងភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។​
ថ្លែងក្នុងឱកាសនោះ ​លោកបានលើកឡើងពីការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពដ៏សុខក្សេមក្សាន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន រហូតមានការកសាងសមិទ្ធផលតូចធំជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ខុសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋជួបតែទុក្ខវេទនា រហូតអ្នកខ្លះបានស្លាប់ រងនូវពិការភាព ព្រាត់ប្រាសសាច់ញាតិ គ្មានការគោរពប្រតិបត្តិសាសនាដូចពេលបច្ចុប្បន្ននេះឡើយ។
លោក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលមានដូចពេលបច្ចុប្បន្ន ឲ្យបានគង់វង្សយូរអង្វែង តាមរយៈការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខ ដើម្បីបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតទៅមុខ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការអភិវឌ្ឍនៅតែបន្តធ្វើជាហូរហែតទៅមុខ តួយ៉ាងដូចនៅមូលដ្ឋានឃុំពោធិ៍រំចាក ដែលពីមុនមានតែផ្លូវលំធម្មតា​ តែបច្ចុប្បន្នឃុំពោធិ៍រំចាក់ និងមូលដ្ឋានប្រជាពលរដ្ឋដទៃទៀត មានសុទ្ធតែផ្លូវកា្រលគ្រួស និងបន្តពង្រីកច្រើនខ្វាត់ខ្វែង ហើយទៅអនាគតអាចនឹងមានផ្លូវក្រាលកៅស៊ូ ឬក្រាលបេតុងជូនប្រជាពលរដ្ឋថែមទៀត។ នេះបើតាមការគូសបញ្ជាក់ របស់លោក ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែង បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តធ្វើជូនប្រជាពលរដ្ឋតាមលទ្ធភាព ខិតខំដំឡើងថ្លៃផលិតផលកសិកម្ម ពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ យុវជនមានការសិក្សា និងមានការងារធ្វើកាន់តែច្រើនឡើងៗ ផលិតផលនាំចេញកាន់តែច្រើន និងសម្បូរបែបខុសពីគណបក្សដទៃ បានតែសន្យាចោល តែមិនធ្វើអ្វីសោះ មានតែញុះញង់ឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា អំពាវនាវឲ្យគេឈប់ទិញផលិតផលពីកម្ពុជា បំបែកឆ្នាំងបាយកម្មករនិយោជិត សម្រាប់ជីវភាពប្រជាពលរដ្ឋកម្ពុជាទាំងមូល។
តាមរបាយការណ៍​ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១២​ មកដល់បច្ចុប្បន្ន ក្រុមការងារចុះជួយមូលដ្ឋានឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បានចំណាយថវិកា ចំនួន២,៤៩៩,៤៧៦,០០០រៀល ស្មើនឹង​៦២៤,៨៦៩ដុល្លារ សម្រាប់ជួយអភិវឌ្ឍន៍លើវិស័យអប់រំ យុវជន និងកីឡា សុខាភិបាល ធម្មការ និងសាសនា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ និងសេវាសាធារណៈ៕