សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសខួបលើកទី៧៣ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសខួបលើកទី៧៣ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

12/05/2018
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧៣ នៃការបដិសន្ធិកកងកម្លាំងនគរបាលជាតិកម្ពុជា​ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៨)។
សារជូនពរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង សូមផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមប្រកបដោយសុភមង្គល សុខភាពល្អ និងបន្ដទទួលបាននូវជ័យជំនះថ្មីៗ ថែមទៀតគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាល​និងប្រជាពលរដ្ឋប្រគល់ជូន។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា ឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨កន្លងទៅ កងកម្លាំងនគរបាលជាតិគ្រប់ផ្នែក គ្រប់ថ្នាក់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ធ្វើការតស៊ូ ព្យាយាមអត់ធ្មត់ ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង បំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការពារបាននូវខឿន អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរបស់ពួកអមិត្ត ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត និងសំណូមពរដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ គ្រប់ផ្នែក ឲ្យបន្ដលើកកម្ពស់ស្មារតី ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អនុវត្តយ៉ាងខ្ជាប់ខ្ជួន និងហ្មឹងម៉ាត់ តាមគោលនយោបាយ និងយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេស ចំពោះមុខត្រូវអនុវត្តឲ្យបានសម្រេចនូវផែនការ ការពារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ និងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕
សូមអានខ្លឹមសារលម្អិត នៃសារជូនពររបស់ សម្ដេចក្រឡាហោម ស ខេង ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖