ក្តៅៗ! OPPO F7 128GB អាចចាប់ផ្តើម Pre-order ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភានេះហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅៗ! OPPO F7 128GB អាចចាប់ផ្តើម Pre-order ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភានេះហើយ

12/05/2018
(ភ្នំពេញ)៖ ក្តៅៗ! OPPO F7 128GB អាចចាប់ផ្តើម Pre-order ពីថ្ងៃនេះបានហើយ! ដឹងអត់! កម្ម៉ង់ទិញ OPPO F7 128GB ឥឡូវនេះ មានប្រម៉ូសិនពិសេសជាច្រើន! កប់! OPPO F7 128GB ដែលល្បីថាដើរលឿន អាចចាប់ផ្តើមកម្ម៉ង់ទិញបានហើយ!
អ្វីដែលអតិថិជនគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះ ពេលនេះបានមកដល់ហើយ។ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនOPPO អតិថិជនអាចធ្វើការកុម្ម៉ងទុកមុននូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅគ្រប់ហាងទូរស័ព្ទដៃទាំងអស់ទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានា ចាប់ពីថ្ងៃទី១២ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ។
ចំពោះរាល់ការកុម្ម៉ងទុកមុននូវ OPPO F7 128GB លោកអ្នកនឹងទទួលបាននូវថែមជូនពិសេសជាច្រើនដែលសរុបមានរហូតដល់៥មុខដូចជា៖ ស្រោមការពារទូរស័ព្ទ (មានហត្ថលេខាតារាតំណាងក្រុមហ៊ុនទាំងបីរូប) កាតាបស្ពាយពីក្រោយ Sim Smart (លេខពិសេស) តម្លៃ $59 ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល16សប្តាហ៍ ជើងទ្រកាមេរ៉ា (Tripod) និងកាសធំ (Headphone)ដ៏ស្រស់ស្អាត។
គួររំលឹកផងដែររថា គ្រាន់តែថ្ងៃដំបូងនៃការចេញលក់នូវទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB ដែលបានចេញលក់កាល ពីចុងខែមេសានោះ គឺមានអតិថិជនជាច្រើនបានមកធ្វើការជាវនូវម៉ូដែលមួយនេះយ៉ាងគគ្រឹកគគ្រេង មិនថាតែអតិថិជននៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែអតិថិជននៅប្រទេសជាច្រើនទៀតក៏នាំគ្នាទិញទូរស័ព្ទនេះដូចព្យុះដែរ។
ទោះបី OPPO F7 RAM 6GB+ROM 128GB មានតម្លៃថ្លៃជាងបន្តិចក៏ដោយ តែវាអាចប្រើប្រាស់បានកាន់តែប្រសើរ ស្របតាមតម្រូវការ អ្នកប្រើប្រាស់ ដែលចូលចិត្តទូរស័ព្ទអង្គផ្ទុកទិន្នន័យធំ និងប្រើប្រាស់កម្មវិធីធំៗ បានលឿនទាន់ចិត្ត។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត នោះគឺថានៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏បានបង្ហោះឃ្លីបផ្សាយពាណិជ្ជកម្មថ្មី ដែលមានការចូលរួមសម្តែងពីតារាតំណាងក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត សក្តិសមឥតខ្ចោះ ជាមួយទូរស័ព្ទដៃ OPPO F7 ពណ៌ខ្មៅដ៏ទំនើបស៊េរីចុងក្រោយបង្អស់នេះ។

OPPO F7 128GB មានRAM 6GB+ROM 128GB មានពីរពណ៌សម្រាប់ឱ្យជ្រើសរើសគឺ៖ ពណ៌ក្រហម (Solar Red) និងពណ៌ពេជ្រខ្មៅ (Diamond Black) ជាមួយតម្លៃត្រឹមតែ៤២៩ដុល្លារប៉ុណ្ណោះ។ វាមានទំហំ6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញ FHD+ និងResolution 2280x1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឱ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេង chat បណ្តើរ (We chat, Messenger & What App)។

ដូច្នេះ នៅចាំអីទៀត! សូមចាប់ផ្តើមកម្ម៉ង់ទិញមុននូវកំពូលស្មាតហ្វូនកាមេរ៉ាមុខយក្ស ល្បឿនលឿន OPPO F7 128 GB ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO https://www.facebook.com/OPPOCAMBODIA/៕យោងតាមសេចក្តី​ប្រកាសក្តៅៗ​របស់អង្គការ NASA ឧទ្ធម្ភាគចក្រ​ដែលគ្រោងនឹង​បាញ់បង្ហោះនៅ​ឆ្នាំ២០២០ ខាងមុខនេះ គឺជាគ្រឿងយន្តហោះ​ហើរ​ខ្នាតតូច ដែលអាច​បណ្តែត​ខ្លួនវានៅក្នុងខ្យល់​អាកាស​របស់ភពអង្គារ ហើយវាក៏​ជាគ្រឿងយន្តក្នុងការធ្វើតេស្ត​ផងដែរថា តើអាចមាន​យន្តហោះណា មានសមត្ថភាពធ្វើការហោះហើរ នៅក្នុងបរិយាកាសភពអង្គារ ដែល​ស្តើងជាង​បរិយាកាសផែនដី​រហូតដល់ទៅជិត ១០០ដងនោះ បានដែរឬទេ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រកូន​កាត់ខ្នាតតូច​ខាងលើនេះ មានឈ្មោះ​ថា MH (Mars Helicopter) គឺនឹងក្លាយ​ជាជោគជ័យធំ​មួយទៀតរបស់​អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សា​ក្នុងវិធី​ថ្មីប្លែកមិនធ្លាប់​មាន នោះគឺការហោះ​ក្នុង​បរិយាកាស មិនខុសពី​ឧទ្ធម្ភាគចក្រ ឬដ្រូន​ហោះ​នៅក្នុងបរិយាកាស​ផែនដីនោះ​ឡើយ ព្រោះវានឹងអាចចល័ត​ក្នុងខ្យល់​ទៅកាន់តំបន់​​​ផ្សេងៗ ដែលមាន​​ស្ថានភូមិសាស្ត្រ​​លំបាកៗ ដែលយានរុករក​លើដីមិនអាច​ចល័ត​ទៅដល់៕