Apple និង Amazon កំពុងប្រជែងគ្នា កាន់កាប់តំណែងក្រុមហ៊ុនមានតម្លៃ ១ ទ្រីលានដុល្លារ (១ លានលានដុល្លារ) ដំបូងគេក្នុងលោក។ គិតត្រឹមថ្ងៃព្រហស្បតិ៍ Apple មានតម្លៃ ៩៣៤ ពាន់លានដុល្លារ និង Amazon មានតម្លៃ ៧៨០ ពាន់លានដុល្លារ។
យ៉ាងណាក្ដីបើសិនមើលលើប្រាក់ចំណេញដែលក្រុមហ៊ុនទាំងពីរអាចរកបាន ឃើញថាខុសគ្នាដូចមេឃ និងដី។ ចាប់តាំងពីពេលចាប់ផ្ដើមដំបូងមកទល់ពេលនេះ (ប្រមាណ ២៣ ឆ្នាំ) ក្រុមហ៊ុន Amazon អាចរកប្រាក់ចំណេញបានប្រហែល ៩,៦ ពាន់លានដុល្លារប៉ុណ្ណោះ។
ធៀបនឹង Apple ឯណោះវិញ នៅរយៈពេលត្រឹម ៣ ខែដំបូងនៃដើមឆ្នាំ ២០១៨ នេះ អាចរកប្រាក់ចំណេញបានដល់ទៅ ១៣,៨ ពាន់លានដុល្លារឯណោះ។ ខណៈពេញមួយឆ្នាំ ២០១៧ ក្រុមហ៊ុនដែលបង្កើតឡើងនៅឆ្នាំ ១៩៧៦ មួយនេះ អាចរកប្រាក់ចំណេញបាន ៤៨,៣៥ ពាន់លានដុល្លារ៕
ប្រភព៖ Reuters | CNBC
