សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ចូលរួមអបអរសាទរទិវា «អន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា» ឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ចូលរួមអបអរសាទរទិវា «អន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា» ឆ្នាំ២០១៨

12/05/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតមួយ​ ដើម្បីចូលរួមអបអរសាទរទិវា «អន្តរជាតិស្តីពីគ្រួសារ១៥ ឧសភា» ឆ្នាំ២០១៨នេះ។ នេះបើយោងតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងឱកាសដ៏មហោឡារិកនៃ ទិវាអន្តរជាតិស្តីពីគ្រួសារ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ជារៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំទិវាអន្តរជាតិដ៏មានសារសំខាន់ នៅកម្ពុជា។ ​នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារនេះ ក្រោមប្រធានបទ "គ្រួសារល្អមានតួនាទីសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ"»។
សារលិខិតសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ប្រធានបទ​ខាងលើនេះ បានបង្ហាញពីអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ ក្នុងការដើរតួនាទីជាកម្លាំងចលករ ក្នុងការជំរុញភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាព ដែលជាកត្តាជំរុញ ក្នុងការរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាព»៕
សូមអានសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង ខាងក្រោមនេះ៖