សហរដ្ឋអាមេរិក «សន្យាជួយ​កសាងសេដ្ឋកិច្ច​កូរ៉េខាងជើង» បើសិន​ជា​លោក គីម ព្រមបោះ​ចោល​នុយក្លេអ៊ែរ​ទាំង​ស្រុង... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក «សន្យាជួយ​កសាងសេដ្ឋកិច្ច​កូរ៉េខាងជើង» បើសិន​ជា​លោក គីម ព្រមបោះ​ចោល​នុយក្លេអ៊ែរ​ទាំង​ស្រុង...

12/05/2018
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសន្យាថា សហរដ្ឋអាមេរិក​នឹងជួយកសាង​សេដ្ឋកិច្ច​កូរ៉េខាងជើង​ឡើងវិញ បើសិនជារបបដឹកនាំ ទីក្រុងព្យុងយ៉ាង​​យល់ព្រមរំសាយអាវុធ​នុយក្លេអ៊ែររបស់​ខ្លួន​ទាំងស្រុង។ នេះបើ​តាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ធ្វើការសន្យា​បែបនេះ​បន្ទាប់ពីជំនួបជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។​ ថ្លែងនា​ឱកាសនោះ លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិកបានលើក​ឡើងដូច្នេះថា «បើសិន​ជាកូរ៉េខាងជើង​យល់ព្រមរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង សហរដ្ឋអាមេរិក​ត្រៀមខ្លួន​រួចជា​ស្រេច ដើម្បីធ្វើ​ការងារជាមួយ​កូរ៉េខាងជើង សំដៅ​សម្រេចឱ្យបាន​នូវភាពរីកចំរើន​ប្រសើរ​ដូច​កូរ៉េខាងត្បូង»។ ប៉ុន្តែ​ទន្ទឹមគ្នា លោក ប៉ុមប៉េអូ ក៏បានព្រមាន​ដែរថា សហរដ្ឋអាមេរិក​នឹងបន្តដាក់​ទណ្ឌកម្មលើ​ទីក្រុង​ព្យុងយ៉ាង រហូតដល់​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបប្រជុំ​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងជំនួប​ជាប្រវត្តិសាស្ត្រមួយ ​ដែលគ្រោងនឹង​ប្រព្រឹត្តទៅ​ក្នុងប្រទេស​សិង្ហបុរី​នៅថ្ងៃទី១២ ខែមិថុនា​ខាងមុខ​នេះ៕