ទូរស័ព្ទ​ចេក​ Nokia នឹង​ចេញ​លក់​មុន​គេ​នៅ​វៀតណាម​ និង​សិង្ហបុរី​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទូរស័ព្ទ​ចេក​ Nokia នឹង​ចេញ​លក់​មុន​គេ​នៅ​វៀតណាម​ និង​សិង្ហបុរី​

12/05/2018
ទូរស័ព្ទ​ Nokia 8810 ​ស៊េរី​ថ្មី​ នឹង​ចាប់​ផ្ដើម​ចេញ​លក់​ជា​លើក​ដំបូង​នៅ​បណ្ដា​ប្រទេស​អាស៊ី​នៅ​ចុង​ខែ​ឧសភា​ ដោយ​ចាប់​ផ្ដើម​ពី​សិង្ហបុរី​ និង​ប្រទេស​វៀតណាម។
Nokia 8810 ដែល​គេ​និយម​ហៅ​ថា​ "ទូរសព្ទ​ចេក" នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Mobile World Congress កាល​ពី​ដើម​ឆ្នាំ​ ២០១៨ នេះ ដែល​មាន​រូប​រាង​មិន​ខុស​ពី​មុន​ខ្លាំង​ តែ​មាន​បន្ថែម​​សមត្ថភាព​ទ្រាំទ្រ​នឹង​សេវា​ 4G និង​មាន​ផ្ទុក​នូវ​កម្មវិធី​ដូច​ជា​ Facebook, Twitter និង Google Maps ជា​ដើម។ បន្ថែម​ពី​នេះ​មាន​ថាមពល​ថ្ម​ដែល​កាន់​បាន​ ២០ ម៉ោង និង​និយាយ​​ទូរសព្ទ​បាន​ ៨ ម៉ោង។
ចេញ​លក់​នៅ​សិង្ហបុរី​ និង វៀតណាម​ ទូរសព្ទ​នេះ​នឹង​មាន​តម្លៃ​ខ្ទង់​ ៨០ ដុល្លារ ។ Nokia 8810 នេះ​ក៏​​បន្ត​ចេញ​លក់​លើ​ទីផ្សារ​ធំៗ​ដទៃ​ទៀត​ផង​ដែរ៕

​​



ប្រភព៖ Cnet