Nokia X6 ដែលគេដឹងច្បាស់ថាមានរចនាបថក្បាលឆក នឹងបង្ហាញវត្តមាននៅប្រទេសចិនជាផ្លូវការ នាថ្ងៃទី ១៦ ខែឧសភានេះ។ ខាងក្រោមនេះជារូបភាពមួយចំនួនបង្ហាញពីរូបរាង Nokia X6 ដែលគេថតបាន៖
គួរដឹងថា Nokia X6 ជាស្មាតហ្វូនធន់កណ្ដាលមានតម្លៃធូរថ្លៃ ដែលគេជឿថាមានប្រើប្រាស់បន្ទះឈីប Snapdragon 636 និងមានជម្រើស RAM ទំហំ ៣/៤ និង ៦ GB។ អេក្រង់មានទំហំ ៥,៨ អ៊ីញ ដែលមានមាត្រដ្ឋាន 19:9 អាចបង្ហាញរូបក្នុងកម្រិត ២២៨០ x ១០៨០ ភីកសែល៕
ប្រភព៖ GSMarena
