ក្តៅៗ! អាមេរិក នឹងជួយជ្រោមជ្រែងសេដ្ឋកិច្ចកូរ៉េខាងជើង ប្រសិនបើយល់ព្រមធ្វើរឿងមួយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅៗ! អាមេរិក នឹងជួយជ្រោមជ្រែងសេដ្ឋកិច្ចកូរ៉េខាងជើង ប្រសិនបើយល់ព្រមធ្វើរឿងមួយ

12/05/2018
លោក Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក បាន​និយាយ​ថា អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ឡើង​វិញ បើ​សិន​ជា​ប្រទេស​ផ្ដាច់ការ​មួយ​នេះ យល់​ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល។
លោក Mike Pompeo
«សហរដ្ឋអាមេរិក​នឹង​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​កូរ៉េខាងជើង ដើម្បី​សម្រេច​បាន​នូវ​ភាព​រុងរឿង​ដូច​គ្នា​ទៅ​នឹង​កូរ៉េខាងត្បូង​ដែរ»។ នេះ​បើ​តាម​សម្ដី លោក Mike ប្រាប់​អ្នក​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

លោក Mike ដែល​ទើបតែ​ត្រលប់​មក​ពី​ទីក្រុង Pyongyang វិញ បាន​ប្រាប់​ថា លោក​មាន​ការ​ពិភាក្សា​យ៉ាង​ល្អ​មួយ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។
គួរ​បញ្ជាក់​ថា លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ប្រទេស​សិង្ហបុរី៕
លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ





ប្រភព៖ BBC