លើក​ពាន​៣​យប់​មិញ​ Salah សន្យា​ថា​មិន​ចាកចេញ​ពី Liverpool ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លើក​ពាន​៣​យប់​មិញ​ Salah សន្យា​ថា​មិន​ចាកចេញ​ពី Liverpool ទេ

11/05/2018
Mohamed Salah បាន​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​២​ពី​ Liverpool កាល​ពី​យប់​មិញ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ដល់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្លឹប។


ក្រោយ​ចប់​កម្មវិធី​ខាង​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​បាន​ជិះ​យន្តហោះ​ឯកជន​ Private jet ហោះ​ទៅ​ទីក្រុង​ឡុង​បន្ត​ទៀត​ដើម្បី​ទទួល​ពាន​កីឡាករ​ឆ្នើម​ដែល​បោះឆ្នោត​ដោយ​សមាគម​អ្នក​កាសែត​បាល់ទាត់​របស់​អង់គ្លេស។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​នៅ​ Anfield កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​និយាយ​ថា​ខ្លួន​រីករាយ​ដែល​បាន​លេង​នៅ​ Liverpool ហើយ​គ្រប់​យ៉ាង​គ្មាន​អ្វី​ប្រែប្រួល​ទេ។ "ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទីនេះ​ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។ ពួក​យើង​សល់​២​ប្រកួត​ចុង​ក្រោយ​ដ៏​សំខាន់​ ទាំង​នៅ​ Premier League និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League"។ Salah និយាយ​ដូច្នេះ។


Salah បច្ចុប្បន្ន​ជា​ Top Scorer នៅ​ Premier League​ មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​ក្រោយ​ស៊ុត​បញ្ចូលទី​បាន​ ៣១​គ្រាប់​នៅ​លីគ​ និង​សរុប​៤៣​គ្រាប់ឲ្យ​ Liverpool គិត​លើ​គ្រប់​កម្មវិធី៕