De Gea វ៉ា​ដាច់ Ederson ឈ្នះ​ស្រោមដៃ​មាស​​ក្នុង PL លើក​ដំបូង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

De Gea វ៉ា​ដាច់ Ederson ឈ្នះ​ស្រោមដៃ​មាស​​ក្នុង PL លើក​ដំបូង

11/05/2018
បន្ទាប់​ពី​ជួយ​ Manchester United លេង​ស្មើ​គ្នា ០-០ ជាមួយ West Ham អ្នក​ចាំ​ទី David De Gea បាន​ឈ្នះ​ស្រោមដៃ​មាស (Golden Glove) ជា​លើក​ដំបូង​ក្នុង​អាជីព​នៅ​ក្របខ័ណ្ឌ Premier League។


គិត​ត្រឹម​សប្ដាហ៍​ទី​៣៧​នេះ​ អ្នក​ចាំ​ទី​លំដាប់​អន្តរជាតិ​អេស្ប៉ាញ​រក្សា​សំណាញ់​ទី​មិន​ឲ្យ​គូ​ប្រកួត​ទាត់​ចូល​១៨​ប្រកួត មាន​ន័យ​ថា​លើស​អ្នក​ចាំទី Ederson របស់ Manchester City ២ប្រកួត។ De Gea ក៏​បាន​ចែករំលែក​ពាន​មួយ​នេះ​ទៅ​កាន់​មិត្ត​រួម​ក្រុម​នៅ​បិសាច​ក្រហម​ទាំង​អស់​គ្នា​ដែរ ដែល​បាន​ចូលរួម​ការពារ​ទាំង​អស់​គ្នា។

ថ្លែងប្រាប់​ទូរទស្សន៍ MUTV អ្នក​ចាំទី​វ័យ២៧ឆ្នាំ​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ។ វា​ជា​ពាន​ស្រោម​ដៃ​មាស​លើក​ដំបូង​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។ ពួក​យើងការពារល្អ​ក្នុង​លីគ​រដូវ​កាល​នេះ។ ខ្ញុំ​រីករាយ​​សម្រាប់​ខ្ញុំ​ផង​ក៏​ដូច​ជា​ក្រុម​ទាំង​មូល។ ពាន​នេះ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ក្នុង​ក្រុម។ វា​ជា​ពាន​សម្រាប់​ក្រុម មិនមែន​សម្រាប់​តែ​អ្នក​ចាំ​ទី​តែ​ម្នាក់ទេ"៕ ​​