ក្រុមហ៊ុនផលិតហ្គេម PUBG Mobile សម្រាប់ស្មាតហ្វូនបានប្រកាសដាក់ឲ្យទាញយកជាផ្លូវការនូវកម្មវិធី Emulator សម្រាប់ដំណើរការហ្គេម PlayerUnknown's Battlegrounds ទម្រង់ Mobile លើម៉ាស៊ីនកុំព្យូទ័រ (PC)។ Tencent បាននាំយកបទពិសោធន៍ថ្មីនៃការលេងដូចលើទូរសព្ទ ប៉ុន្តែឆ្លងកាត់ការប្រើប្រាស់ Mouse និង Keyboard ជាឧបករណ៍ជំនួយ។
ជៀសវាងការមិនពេញចិត្តខាងក្រុមហ៊ុនក៏សម្រេចចាប់គូតែអ្នកលេងដោយប្រើកម្មវិធី Emulator មួយនេះប៉ុណ្ណោះ ម្ល៉ោាះអ្នករាល់គ្នានឹងមានសិទ្ធស្មើគ្នា ដោយគ្មាននរណាលេងដោយប្រើប្រាស់ប្រព័ន្ធ Touchscreen នោះឡើយ។
ស្ថិតក្នុងទំហំកម្មវិធីដើម 8MB អ្នកប្រើប្រាស់នឹងទាមទារឲ្យ Download កំណែពេញនៃឯកសារ Android ដើម្បីដំណើរការចូលដល់ក្នុងហ្គេម។ អាចរើសនូវកម្រិតបង្ហាញ 720p, 1 080p និង Ultra HD 2K ប៉ុន្តែត្រូវការម៉ាស៊ីនមានក្រាហ្វិកកាត GTX 1060 ទើបដំណើរការស្រួល។
ចុចទាញយកឯកសារ PUBG Mobile លើ PC នៅត្រង់នេះ!
ប្រភព៖ thenextweb
