Smartphone កាមេរ៉ាមុខធំ OPPO F7 ដែលចេញលក់នៅខ្មែរកាលពីចុងខែមេសា ជាមួយទំហំ RAM 4GB, ROM 64GB ពេលនេះគ្រោងនឹងមាន RAM 6GB, ROM 128GB ឆាប់ៗនេះហើយ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ OPPO កាលពីម្សិលមិញ។
OPPO F7 128GB មានលក្ខណៈពិសេសដូចនឹង ពពួក 64GB ដែរ ដោយមានកាមេរ៉ាមុខ 25MP ជាមួយបច្ចេកវិទ្យា AI Beauty 2.0 ហើយប្រើប្រាស់ Sensor HDR576 ព្រមទាំងមានអេក្រង់ឆក (Notch Screen) ៦,២៣ អ៊ីញ កម្រិត FHD+ ដើរដោយ Android 8.1។
F7128GB នឹងមកដល់ ២ពណ៌សម្រាប់ឲ្យជ្រើសរើសគឺ ក្រហម (Solar Red) និងពេជ្រខ្មៅ (Diamond Black) ជាមួយតម្លៃ ៤២៩ដុល្លារ។
ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក OPPO ៕
