ប្រភពពី TENAA បានទម្លាយចេញនូវកំណែលេខម៉ាស៊ីនថ្មី SM-G8950 ដែលត្រូវគេស្គាល់ជាម៉ូឌែល Galaxy S8 Lite។ ផ្អែកតាមគណនី @MMDDJ_ បានបង្ហោះលើបណ្តាញសង្គម Twitter បានបង្ហើបពីថ្ងៃចេញលក់ម៉ូឌែលថ្មីលើគេហទំព័រ JD.com នាថ្ងៃទី ២១ ឧសភា ។
រាប់ចូលជាស្មាតហ្វូនធុនកណ្តាលរំពឹងរចនាតួខ្លួនដូចទៅនឹងម៉ូឌែល Galaxy S8 ស្ថិតនៅជម្រើសពណ៌ក្រហមនិងខ្មៅ រក្សាទ្រនាប់ស្កេនខ្ចៅដៃនៅផ្នែកចំហៀងកាមេរ៉ា។ អាចបំពាក់អេក្រង់ទំហំ ៥,៨ អ៊ីញ ប្រភេទ Infinity Display កម្រិត FullHD+ បន្សំឈីប Qualcomm Snapdragon 660 មាន RAM 4GB។ កាមេរ៉ាមុខប្រើទំហំ 8MP និងខាងក្រោយ 16MP ដំណើរការលើ Android 8.0 Oreo និងមានថាមពលថ្ម ៣ ០០០mAh។
យ៉ាងណាមិញចំពោះតម្លៃនិងព័ត៌មានលម្អិតជាងនេះ ជុំវិញទីផ្សារដែលត្រូវកំណត់ចេញលក់មិនទាន់មានការបង្ហើបនៅឡើយ ខណៈចចាមអារ៉ាមខ្លះល្ហិចល្ហៀងថាមានលក់តែក្នុងទីផ្សារប្រទេសចិនមួយគត់។
ប្រភព៖ techmoblog
