លើក​​នេះ​ ដល់​វេន​ Android ចម្លង​ iPhone X វិញ​ម្ដង​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លើក​​នេះ​ ដល់​វេន​ Android ចម្លង​ iPhone X វិញ​ម្ដង​

09/05/2018
កន្លង​មក​ធ្លាប់​លេច​ធ្លាយ​ដំណឹង​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android P នឹង​មាន​ការ​កែ​សម្រួល​ថ្មី​​ដោយ​បន្ថែម​នូវ​ Gesture Control (ការ​បញ្ជា​តាម​រយៈ​កាយ​វិការ) ដែល​ស្រដៀង​គ្នា​នឹង​ iPhone X។
តាម​រយៈ​ការ​បង្ហាញ​ចេញ​ Android P ជា​សាធារណៈ​ក្នុង​កម្មវិធី​ Google I/O ឆ្នាំ ២០១៨ គេ​អាច​ឃើញ​យ៉ាង​ច្បាស់​ថា​ Android P ពិត​ជា​មាន​ Gesture Control ដែល​ដូច​គ្នា​នឹង​ iPhone X មែន។ ទស្សនា​វីដេអូ​ខាង​ក្រោម​ ដែល​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​​រវាង​ Android P និង iPhone X ៖
 គួរ​ដឹង​ថា​ Apple បាន​បន្ថែម​នូវ​ Gesture Control ថ្មីៗ​នៅ​លើ​ iPhone X ដើម្បី​ជំនួស​នូវ​ការ​ដក​ប៊ូតុង​ Home ចេញ​ពី​ស្មាតហ្វូន​​ផលិត​ឡើង​សម្រាប់​ខួប​ទី​ ១០ ឆ្នាំ​របស់​ iPhone នេះ៕


ប្រភព៖ redmondpie
http://www.redmondpie.com/android-p-does-indeed-rip-off-iphone-x-navigation-gestures/