អនុប្រធានក្រុមហ៊ុន Lenovo លោក Chang Cheng បានបង្ហាញពីរូបរាងមួយចំហៀងនៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលអះអាងថានឹងមានផ្ទៃអេក្រង់ដល់ ៩៥% នៃផ្ទៃផ្នែកខាងមុខ។
តាមរយៈរូបភាពគេអាចមើលដឹងថាស្មាតហ្វូនថ្មីនេះ មិនមានរចនាបថក្បាលឆកនោះទេ ហើយផ្នែកខាងក្រោមអាចនឹងមានគែមបន្តិចបន្តួច។ មិនមានព័ត៌មានលម្អិតអ្វីផ្សេងទៀតអំពីស្មាតហ្វូនថ្មីនេះទេ ប៉ុន្តែគេដឹងថាវាគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១២ ខែមិថុនាខាងមុខ៕
ប្រភព៖ GSMarena
