ធ្ងន់​ហើយ អ្នក​បិទ Sticker មិន​សមរម្យ​លើ​រថយន្ត ប្រញាប់​បក​ចោល​ជា​បន្ទាន់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្ងន់​ហើយ អ្នក​បិទ Sticker មិន​សមរម្យ​លើ​រថយន្ត ប្រញាប់​បក​ចោល​ជា​បន្ទាន់!

09/05/2018
ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន​ បាន​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​​ដល់​​​ម្ចាស់​រថយន្ត យានយន្ត​មួយ​ចំនួន​ដែល​បាន​បិទ Sticker មិន​សមរម្យ ឲ្យ​ប្រញាប់​បក​ចោលជា​បន្ទាន់​។
សូម​អាន​សេចក្តី​ប្រកាស​ខាងក្រោម៖
 រូប​ភាព​៖ ក្រសួង​​ព័ត៌មាន​
ដោយសារ​កន្លង​មក ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​មាន​រថយន្ត និង​យាន​យន្ត​មួយ​ចំនួន​បាន​បិទ​ស្ទីកឃ័រ (Sticker) ជា​រូបភាព និង​ជា​សារ​អក្សរ​នៅ​តាម​ជញ្ជាំង​រថយន្ត យាន​យន្ត ឬ​នៅ​ពី​ក្រោយ ដែល​មាន​អត្ថន័យ​អសីលធម៌ ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូរ និង​សីលធម៌​សង្គម។

ដើម្បី​ជៀសវាង​ផល​អវិជ្ជមាន​មក​លើ​ប្រពៃណី ទំនៀម​ទម្លាប់​និង​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​ដើម​រៀង​មក។ ក្រសួង​ព័ត៌មាន​សូម​កិច្ច​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត​និង​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ ចាត់​វិធានការ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឬ​ម្ចាស់​រថយន្ត យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រព្រឹត្ត​ល្មើស​ទាំង​នេះ​ឲ្យ​បាន​តឹង​រឹង​បំផុត៕