លោក ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងផ្កាប់មុខ មើលងាយប្រព័ន្ធអប់រំស្រុកខ្មែរថា «គ្មានគុណភាព ស្នើនឹងមើលងាយដល់គ្រូបង្រៀនដូចគ្នា» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ាណែត៖ ក្រុមប្រឆាំងផ្កាប់មុខ មើលងាយប្រព័ន្ធអប់រំស្រុកខ្មែរថា «គ្មានគុណភាព ស្នើនឹងមើលងាយដល់គ្រូបង្រៀនដូចគ្នា»

09/05/2018
(បាត់ដំបង់)៖ នៅចំពោះមុខលោកគ្រូអ្នកគ្រូ ជិត២,៥០០នាក់ ​នៅក្រុងបាត់ដំបង់ ខេត្តបាត់ដំបង់ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមអ្នកនយោបាយប្រឆាំង ធ្លាប់បាន​មើលងាយលើប្រព័ន្ធអប់រំស្រុកខ្មែរថាគ្មានគុណភាព នោះស្នើនឹង​មើលងាយដល់លោកគ្រូអ្នកគ្រូដូចគ្នាដែរ។
បើតាមលោក ហ៊ុន ម៉ាណែត កន្លងទៅដោយសារតែចង់ឲ្យប្រជាពលរដ្ឋ​ស្អប់រដ្ឋាភិបាល អ្នកនយោបាយអគតិខ្លះបានដើរបំផុស និងមើលងាយលើប្រព័ន្ធអប់រំថា គ្មានគុណភាព ដែលនេះជាការមើលងាយដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបណ្តុះបណ្តាលសិស្ស​ ដែលមកដល់ពេលនេះកូនខ្មែ ​ជាច្រើន បានប្រឡងជាប់ដណ្តើមបាន មេដាយមាស ឈ្នះប្រទេសរីកចម្រើនជាច្រើនមួយចំនួន​ ដែលកូនសិស្សទាំងនេះ គឺត្រូវបានបណ្តុះបណ្តាលដោយលោកគ្រូ អ្នកគ្រូ ក្នុងក្របខណ្ឌប្រព័ន្ធអប់រំកម្ពុជាផ្ទាល់។
ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ​ធនធានមនុស្សកាន់តែខ្លាំង គឺកាន់តែមានសកត្តានុពល ហើយការអភិវឌ្ឍក៏កាន់តែលឿន ដែលជំរុញឲ្យប្រទេសកម្ពុជាដើរលឿង ដូចនោះដោយសារកត្តាពីរ​សំខាន់គឺ កត្តាសន្តិភាព ​និងធនធានមនុស្សកត្តានេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសដទៃ ធនធានមនុស្សដែលមានសកត្តានុពលជំរុញលើគ្រប់វិស័យ និងមានឯករាជម្ចាស់ការលើខ្លួនឯង។​​
លោកបានសង្កត់ធ្ងន់ថា លោកគ្រូអ្នកគ្រូគឺជាឱពុកម្តាយទីពីររបស់យើង ហើយលោកគ្រូអ្នកគ្រូបានដើរតួ​ និងជំរុញឲ្យមនុស្សម្នាក់ ក្លាយទៅជាធនធាន និងជោគជ័យក្នុងជីវិត។ លោកគ្រូអ្នកគ្រូទាំងអស់បានលះបង់ ចែករំលែក ផ្តល់ចំណេះដឹង ផ្តល់ពន្លឺ ផ្តល់ក្តីសង្ឃឹមដើម្បីឲ្យសិស្សមានសមត្ថភាពកសាងអនាគត សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ហេតុដូច្នេះ ការកសាងធនធានមនុស្ស គឺមានសារសំខាន់ណាស់ ព្រោះធនធានមនុស្ស​អាចបង្កើតសកត្តានុពល​ តែ​ធនធានដែលដើរខុស និងជំរុញឲ្យប្រទេសធ្លាក់ ក្នុងផលវិបាក តែបើធនធាននោះជាធនធានល្អ​ សង្គមជាតិនឹងល្អ​ កត្តាទាំងនេះគឺជាភារកិច្ចរបស់លោកគ្រូអ្នកគ្រូទាំងអស់ ដែលមានតួនាទីអប់រំយុវជនឲ្យមានសីលធម៌ គុណធម៌ក្លាយជាធនធានល្អ ក្លាយជាធនធានដែលមានសកត្តានុពល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលបន្តកសាង និងអភិវឌ្ឍន៍ប្រទេស​ដើម្បីកូនចៅ​ជំនាន់ក្រោយៗទៀត៕