ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ព្រឹទ្ធសភាអាមេរិក ពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ព្រឹទ្ធសភាអាមេរិក ពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់

09/05/2018
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីរដ្ឋវ៉ាស៊ីនតោន ដែលដឹកនាំដោយ លោក Doug Ericksen សមាជិកព្រឹទ្ធសភាមកពីរដ្ឋវ៉ាស៊ីនតោន នៅទីស្តីការក្រសួងសាធារណការ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។
គណៈប្រតិភូខាងលើ ក៏អមដំណើរដោយសមាជិកព្រឹទ្ធសភាលោក Michael Baumgartner និងលោក Vincent Buys តំណាងមកពីខណ្ឌទី៤២ នៃរដ្ឋវ៉ាស៊ីនតោនផង។
នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូ អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នផ្តោតការយកចិត្តទុកដាក់។ គម្រោងទាំងនេះ រួមមានការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ ការតភ្ជាប់ផ្លូវដែក កំពង់ផែ និងគ្រឿងឧបករណ៍កំពង់ផែ គម្រោងកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ និង គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងសេវាសាធារណៈ ពាក់ព័ន្ធនឹង វិស័យដឹកជញ្ជូន។
លោកព្រឹទ្ធសមាជិក Ericksen បានសម្តែងនូវការកោតសរសើរ ចំពោះលោកទេសរដ្ឋមន្រ្តីដែលបាន ជម្រាបជូនអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការបង្កើត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ជាមួយគ្នានេះផងដែរ គណៈប្រតិភូ ក៏ត្រូវបានជម្រាបជូនផងដែរ អំពីឱកាសវិនិយោគប្រកបដោយសក្តានុ ពលនៃភាពជាដៃគូរដ្ឋនិងឯកជន (PPP) ទាក់ទងនឹងផ្លូវដែក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោកព្រឹទ្ធសមាជិក Ericksen បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការប្រាប់វិនិយោគិនរដ្ឋវ៉ាស៊ីនតោន ឱ្យបានដឹងអំពីឱកាសទាំងនេះនៅកម្ពុជា នៅពេលលោកធ្វើមាតុនិវត្តន៍ត្រឡប់ ទៅកាន់ប្រទេសខ្លួនវិញ៕