អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ «ត្រូវ​បញ្ជូន​ទៅមន្ទីរ​ពេទ្យជាបន្ទាន់» ក្រោយមាន​ការឈឺចាប់​រាងកាយ​យ៉ាង​ខ្លាំង​... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ «ត្រូវ​បញ្ជូន​ទៅមន្ទីរ​ពេទ្យជាបន្ទាន់» ក្រោយមាន​ការឈឺចាប់​រាងកាយ​យ៉ាង​ខ្លាំង​...

09/05/2018
(សេអ៊ូល)៖ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលជាប់​ពន្ធនាគារ​ដោយសារ​ការប្រព្រឹត្ត​អំពើ​ពុករលួយ និងបទចោទ​​ប្រកាន់ដទៃ​ទៀតនោះ ត្រូវបាន​អនុញ្ញាតឲ្យ​ទៅកាន់មន្ទីរពេទ្យ​​មួយកន្លែង​នាថ្ងៃពុធនេះ ដើម្បី​ពិនិត្យ​ព្យាបាល​អាការៈឈឺចាប់​នៅផ្នែកខ្នង​​​​របស់​​លោក​ស្រី។ នេះបើតាម​ប្រភពពី​អាជ្ញាធរ​កូរ៉េខាងត្បូង ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
បើតាមប្រភព​ខាងលើ យានជំនិះមួយគ្រឿង​​ដែលដឹក​លោកស្រី ផាក បានធ្វើដំណើរ​មកដល់មន្ទីរពេទ្យ​​មួយកន្លែង​ ដែលស្ថិត​នៅ​​​ក្នុង​​សង្កាត់ សឿចូ (Seocho) ភាគខាងត្បូង​ទីក្រុងសេអ៊ូល នាព្រឹក​ថ្ងៃពុធនេះ។ អតីត​មេដឹកនាំ​កូរ៉េខាងត្បូង​រូបនេះ នាពេល​កន្លងទៅ ក៏ធ្លាប់​បាន​ទៅ​មន្ទីរ​ពេទ្យ​ប៉ុន្មាន​លើក​ផងដែរ គិតចាប់តាំង​ពី​លោកស្រី ត្រូវបានគេ​ឃុំខ្លួន​មក។
កាលពី​ខែកក្កដា​ឆ្នាំទៅ លោកស្រី ផាក គឺនហេ បានទទួល​ការព្យា​បាល​របួស​ម្រាមជើង ដែលលោកស្រី​បានទទួលរង​ពេលស្ថិតនៅក្នុង​កន្លែង​ឃុំឃាំង។ ក្រៅពីនេះ​លោកស្រី ផាក ក៏ទទួលបាន​ការអនុ​ញ្ញាតឲ្យធ្វើដំណើរទៅកាន់​មន្ទីរពេទ្យ កាលពីខែសីហា និងវិច្ឆិកា ឆ្នាំ២០១៧ ថែម​ទៀត​ផង សម្រាប់ការពិនិត្យមើល​អាការៈឈឺចាប់​នៅហ្នឹង​ខ្នងព្រមទាំងពោះ​របស់​លោកស្រី រួមជាមួយ​ការធ្វើតេស្ត​ឯទៀតៗ។
គួរជម្រាបថា កាលពី​ខែមេសាកន្លង​ទៅ លោកស្រី ផាក គឺនហេ ​មានវ័យ ៦៦ឆ្នាំ ត្រូវបានតុលាការ​កូរ៉េខាងត្បូង ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គារ​​សម្រាប់​​រយៈ​​ពេល ២៤ឆ្នាំ បន្ទាប់ពីរឿង​អាស្រូវ​ពុករលួយ និងការប្រើប្រាស់​អំណាចក្នុងផ្លូវខុស​​បានផ្ទុះឡើង​កក្រើក​ប្រទេសអាស៊ី​ខាងកើត​​មួយនេះ រហូតបណ្តាល​ឲ្យលោកស្រីត្រូវ​បានគេដក​ចេញពីមុខ​តំណែង​តែម្តង កាលពីអំឡុង​ដើម​ឆ្នាំមុន៕