មេដឹកនាំ​កូរ៉េខាងត្បូង​ទៅដល់​ទីក្រុងតូក្យូ «ដើម្បីចូល​រួម​កិច្ចប្រជុំ​ត្រី​ភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូង» ស្តីពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំ​កូរ៉េខាងត្បូង​ទៅដល់​ទីក្រុងតូក្យូ «ដើម្បីចូល​រួម​កិច្ចប្រជុំ​ត្រី​ភាគី ចិន-ជប៉ុន-កូរ៉េខាងត្បូង» ស្តីពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន!

09/05/2018
(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃពុធនេះ បានធ្វើដំណើរ​ទៅដល់ទីក្រុង​តូក្យូហើយ និងចាប់ផ្តើម​កិច្ច​ប្រជុំត្រីភាគី​ជាមួយនាយករដ្ឋមន្ត្រី​​ជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រី​​ចិន លោក លី ខឺជាំង (Li Keqiang)។​ ជំនួបនេះ​​​ត្រូវបាន​​គេរំពឹង ថា នឹងផ្ដោតសំខាន់​លើការធ្វើការងារ​រួមគ្នា​ ក្នុងការរំសាយ​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។
នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
កិច្ចប្រជុំត្រី​ភាគីរវាង​កូរ៉េខាងត្បូង ចិន និងជប៉ុន កើតមានឡើង​បន្ទាប់ពី​ជំនួប​​កំពូល​អន្តរកូរ៉េ​ជាប្រវត្តិសាស្ត្រ​រវាងលោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីចុង​ខែមេសា​កន្លងទៅ ជាពេល​ដែលមេដឹកនាំ​កូរ៉េទាំងពីរ​ បានសន្យា​ធ្វើការងារ រួមគ្នាដើម្បី​លុបបំបាត់​ទាំងស្រុង​នូវអាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីប​កូរ៉េ។ ម្យ៉ាងវិញទៀត ដំណើរ​ទស្សកិច្ច​របស់ លោក មូន គឺជាការ បំពេញ​ទស្សនកិច្ច​ជាលើកដំបូង​បំផុត​ មកកាន់​ប្រទេស​ជប៉ុន ក្នុងនាម​ជាមេដឹកនាំ​កូរ៉េខាងត្បូង​ម្នាក់ គិត​ចាប់តាំង​ពី​ខែធ្នូ ឆ្នាំ២០១១​មក។
គួរបញ្ជាក់ថា បើតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវមាន​ជំនួបទ្វេភាគី​ជាមួយ​លោក អាបេ និង​លោក Li Keqiang ហើយនៅក្នុង​ជំនួបជាមួយ​លោក Li ត្រូវបានគេរំពឹងថា នាយករដ្ឋមន្ត្រីចិនរូបនេះ នឹងប្រាប់ពី​លទ្ធផលនៃ​កិច្ចប្រជុំរវាង​លោកប្រធានា​ធិបតីចិន ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ដែលបានធ្វើ​ឡើងនៅទីក្រុង​ដាលៀន នៃខេត្តលាវនីង ពីថ្ងៃទី៧-៨ ខែឧសភា​កន្លងទៅ៕