ការ​បោះឆ្នោត​សកល​នៅ​ម៉ាឡេស៊ី «ចាប់ផ្តើម​​ជាផ្លូវការ​​ហើយ» ដោយ​មាន​ពលរដ្ឋ ១៤លាន​នាក់​ចូលរួម ខណៈបេក្ខជនកំពុង​លេចធ្លោ​មាន​ពីររូប! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការ​បោះឆ្នោត​សកល​នៅ​ម៉ាឡេស៊ី «ចាប់ផ្តើម​​ជាផ្លូវការ​​ហើយ» ដោយ​មាន​ពលរដ្ឋ ១៤លាន​នាក់​ចូលរួម ខណៈបេក្ខជនកំពុង​លេចធ្លោ​មាន​ពីររូប!

09/05/2018
(គូឡាឡាំពួរ)៖ ប្រជាជន​ម៉ាឡេស៊ី ១៤លាន​នាក់ ដែលមានសិទ្ធិ​បោះឆ្នោត​ បានចាប់ផ្ដើមធ្វើដំណើរ​ទៅកាន់ការិយាល័យ​បោះឆ្នោត ហើយនៅ​ថ្ងៃពុធនេះ ខណៈនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី​បច្ចុប្បន្ន បានអះអាង​ថា រាល់ការផ្លាស់ប្ដូរ​មិនមែនសុទ្ធ​តែល្អ​ទាំងអស់​នោះទេ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីវ័យ ៩១ឆ្នាំ បានអះអាង​ផ្ទុយពីនេះ។ នេះ​បើតាមការ​​ចេញផ្សាយ​​ដោយ​ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
ការបោះឆ្នោត​សកលនៅ​ម៉ាឡេស៊ី ត្រូវបានធ្វើឡើង​មុនកាលកំណត់ ក្រោយ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ប្រកាសយក​ថ្ងៃទី០៩ ខែឧសភា ជាថ្ងៃ​ដែលប្រជាជន​ម៉ាឡេស៊ី ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ទាំង ២២២នាក់ រួមទាំង​សមាជិកភា​ក្នុងរដ្ឋ​ចំនួន ១២ នៃរដ្ឋទាំងអស់ចំនួន ១៣។ លើសពីនេះ​ទៅទៀត ប្រជាជន​ម៉ាឡេស៊ី ក៏នឹងកំណត់​ផងដែរថា​ តើនាយករដ្ឋ​មន្ត្រីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឬក៏មេដឹកនាំ​បក្សប្រឆាំង​វ័យ ៩២ឆ្នាំ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) ដែលនឹង​ក្លាយជា​នាយករដ្ឋ​មន្ត្រី​ថ្មី។
គួរបញ្ជាក់ថា ក្រុមអ្នកឃ្លាំមើល​ការបោះឆ្នោត​នៅម៉ាឡេស៊ីបានសម្ដែង​ក្ដីព្រួយបារម្ភរ​បស់ពួកគេ​ថា ការបោះឆ្នោត​នេះ​នឹងមិនប្រព្រឹត្ត​ទៅដោយ​សេរី និងយុត្តិធម៌​នោះទេ ខណៈដែលមាន​បញ្ហាជាច្រើន​កើត​ឡើង​នៅអំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែលអតីត​នាយក​រដ្ឋ​មន្ត្រី​លោក មហាធា បានចោទ​ទៅលើនាយករដ្ឋ​មន្ត្រី​បច្ចុប្បន្នថា បានបង្កើត​ឡើង​ក្នុងន័យរារាំង​លោក មិនឲ្យចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុងអាណត្តិនេះ​ជាដើម៕