លោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

09/05/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់សាជាថ្មី ព្រមទាំងដកសហរដ្ឋ អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ដែលមានគោលទប់ស្កាត់មិនឱ្យតេហេរ៉ង់ មានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ​នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
ប៉ុន្តែការសម្រេចចិត្តរបស់លោកត្រាំ ត្រូវបានគេមើលឃើញថានឹងបង្កហានិភ័យ នៅក្នុងតំបន់មជ្ឈិមបូព៌ា ធ្វើសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប មិនសប្បាយចិត្ត ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងសកលផងដែរ។ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដូច្នេះថា៖ «ខ្ញុំប្រកាសនៅថ្ងៃនេះថាសហរដ្ឋអាមេរិក នឹងដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់...ដ្បិតយើងមិនអាចបង្កាមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ននេះបានទេ ហើយសហរដ្ឋអាមេរិកមិនអាចធ្វើជាចំណាប់ខ្មាំងដោយសារកិច្ចព្រមព្រៀងដ៏អាក្រក់នេះបានដែរ»។
គួររំលឹកថា សហរដ្ឋអាមេរិក ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៥ ក្នុងគោលបំណងដកទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ដូច្នេះការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ អាចនឹងជម្រុញឱ្យអ៊ីរ៉ង់ បង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ៕