សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភអគារសិក្សា និងអគារស្នាក់នៅសម្រាប់គ្រូៗ សរុប៦ខ្នង ស្មើនឹង៨៦បន្ទប់ នៅក្រុងបាវិត ខេត្តស្វាយរៀង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភអគារសិក្សា និងអគារស្នាក់នៅសម្រាប់គ្រូៗ សរុប៦ខ្នង ស្មើនឹង៨៦បន្ទប់ នៅក្រុងបាវិត ខេត្តស្វាយរៀង

09/05/2018
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ជប់នូវពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការនីនៅរោងចក្រតំបន់ក្រុងបាវិតរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលជួបសួសុខទុក្ខដល់ក្មួយៗ សិស្សានុសិស្សនៃនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត និងបឋមសិក្សាបាវិត ។
ក្នុងឱកាសចុះសំណេះសំណាលនោះ បន្ទាប់ពីមើលឃើញពីការលំបាក និងការខ្វះខាតនូវអគារសិក្សាចំនួនក្នុងសាលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អំណោយជាអគារសិក្សាមួយចំនួនដូចជា៖
* ផ្នែកសាលាបឋមសិក្សាបាវិត ផ្តល់ជូននូវ អគារសិក្សាថ្មី១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការមួយ១ខ្នង មាន៣បន្ទប់ផងដែរ។

* ផ្នែកវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសបាវិត ផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ផងដែរ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអគារស្នាក់របស់គ្រូ១ខ្នង ២ជាន់១០បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស១ខ្នង ២ជាន់១០បន្ទប់ ហើយនឹងមានរៀបចំជាតារាងបាល់ទាត់ បាល់បោះ និងរៀបចំទីធ្លាសាលាឲ្យបានស្អាតផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ តែងតែគិតគូរពីសុខទុក្ខក្មួយៗសិស្សានុសិស្ស និងបានកសាងសាលារៀនជាច្រើនទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលចំណេះដឹងដល់កូនខ្មែរគ្រប់ៗជំនាន់៕